កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 04 កុម្ភៈ 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 04 កុម្ភៈ 2013

តើ​ពិភពលោក​មើល​មក​សម្តេច​ព្រះបាទ នរោត្តម សីហនុ ក្នុង​អត្ថន័យ​យ៉ាង​ដូចម្តេច?

សម្តេច​ម៉ែ និង​ព្រះ​មហាក្សត្រ​  នរោត្តម សីហនុ គោរព​ព្រះ​បរម​សព​សម្តេច​ឪ
សម្តេច​ម៉ែ និង​ព្រះ​មហាក្សត្រ​ នរោត្តម សីហនុ គោរព​ព្រះ​បរម​សព​សម្តេច​ឪ
© Reuters

ដោយ គី សុខលីម

ការ​សោយទិវង្គត​របស់​អង្គស​ម្តេចឪ សម្តេច​ព្រះបាទ នរោត្តម សីហនុ បាន​ធ្វើ​អោយ​មាន​ចំណាប់​អារម្មណ៍​នៅ​ទូទាំង​ប្រទេស​ និង​ទូទាំង​ពិភពលោក។ តើ​ពិភពលោក​មើល​មក​សម្តេច​ព្រះបាទ​​ នរោត្តម សីហនុ ក្នុង​អត្ថន័យ​យ៉ាង​ដូចម្តេច?

បទ​អត្ថាធិប្បាយ​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ
 

04/02/2013

សម្តេច​ព្រះបាទ​​ នរោត្តម សីហនុ ប្រសូត​នៅ​ថ្ងៃ​អង្គារ​ទី​៣១​ខែ​តុលា​ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១២​ ហើយ​ត្រូវ​បាន​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ថ្វាយ​ព្រះភ្លើង​នៅ​ថ្ងៃ​ចន្ទទី​៤ខែ​កុម្ភៈ​ឆ្នាំ​២០១៣​នេះ។

 
ចាប់តាំង​ពី​ការ​យាង​ចូល​ទិវង្គត​មក ប្រជានុរាស្ត្រខ្មែរ មេដឹកនាំ​អង្គ​ការធំៗ មេដឹកនាំ​បរទេស​ជា​ច្រើន​បាន​ផ្ញើរ​សារ​មក​កាន់​ប្រទេស​កម្ពុជា​ដោយ​និយាយ​លើក​សរសើរ​ពី​គុណូបការៈ​របស់​អង្គ​សម្តេច​ឪ ក្នុង​ពេល​ដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម។
 
ពី​តំប់អឺរ៉ុប លោក Francois Hollande ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ​បាន​និយាយ​ថា ៖ «ខ្ញុំ​ដឹង​អំពី​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា និង​ជា​ប្រវត្តិសាស្ត្រ​រវាង​ព្រះអង្គ និង​ប្រទេស​បារាំង។ ​តាមរយៈ​ព្រះអង្គ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រទេស​ជាតិ និង​ប្រជាជន​យើង​ទាំង​ពីរ​កាន់តែ​ខិតជិត​គ្នា។ សម្រាប់​មនុស្ស​ភាគ​ច្រើន ព្រះអង្គ​គឺ​ជា​និមិត្តរូប​នៃ​នយោបាយ​អាស៊ី​មួយ​ដែល​លើក​តម្កើង​នូវ​សមភាព និង​ ការពារ​អធិបតេយ្យភាព​នៃ ប្រជាជាតិ​នានា។ ទ្រង់​គឺជា​អ្នកការពារ​ដ៏​ក្លៀវក្លា​នូវ​វប្បធម៌​ហ្វ្រ​ង់​កូ​ហ្វូ​នី ភាសា និង​សិល្បៈ​នៃ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ព្រមទាំង​ទស្សនៈ ពហុ​សាសន៍​នៃ​ទំនាក់ទំនង​អន្តរជាតិ»។

ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​បារាំង Jean-Marc Ayrault ពីទីក្រុង​ភ្នំពេញ
 
04/02/2013
 
 

 
ងាក​មក​មើល​ប្រទេស​មហា​អំណាច​ចិន​វិញ លោក Hu Jintao ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បញ្ជាក់​ថា ៖ «ព្រះអង្គ​គឺ​ជា​មហា​មិត្ត​របស់​ប្រជាជន​ចិន។ ព្រះអង្គ​តែងតែ​បាន​ប្តេជ្ញា​បង្កើន​នូវ​មិត្តភាព​រវាង​ចិន-កម្ពុជា និង​បាន​ជំរុញ​មិត្តភាព​នេះ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ជាមួយ ថ្នាក់ដឹក​នាំចិន​ជា​ច្រើន​ជំនាន់​កន្លងមក។ ក្រោម​ព្រះរាជ​យក​ព្រះទ័យ​ទុកដាក់​របស់​ព្រះអង្គ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​ទាំងពីរ មិត្តភាព​រវាង​ចិន-កម្ពុជា បាន​ចាក់ឫស​យ៉ាង​ជ្រៅ និង​ទទួល​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ជា​លំដាប់។ វិភាគទាន​យ៉ាង​ធំធេង​របស់​ព្រះអង្គ​ដើម្បី អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន-កម្ពុជា​នឹង​ចារ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​ជាអមតៈ»។
 
ចំពោះ​មហា​អំណាច​សេដ្ឋកិច្ច​ជប៉ុន​វិញ​ លោក Yoshihiko Noka អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​បាន​ថ្លែងថា ៖
«ក្នុង​វិស័យ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជប៉ុន ព្រះអង្គ​បាន​កសាង​គ្រឹះ នៃ​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ​សម្រាប់​អនាគត​ដោយ​ព្រះអង្គ​បាន​ធ្វើ​ព្រះរាជកិច្ច​ តាមរយៈ ការ​យាងមក​បំពេញ ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅប្រទេស​ជប៉ុន នៅ​ឆ្នាំ១៩៥៥ ហើយ បាន​យល់ដឹង​យ៉ាង​ជ្រាលជ្រៅ​ជា​ទី​បំផុត អំពី​វិភាគទាន​របស់​ប្រទេស​ជប៉ុនក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​ប្រទេស​កម្ពុជា»។
 
សម្រាប់​លោក​ស្រី Yingluck Sinawatra នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ លោកស្រី​បាន​គូស​បញ្ជាក់​ថា ៖ «ភាពជា​អ្នកដឹកនាំ​ដ៏​វិសាមញ្ញ ភាពក្លៀវក្លា និង​ព្រះរាជ​បញ្ញាញាណ​របស់ ព្រះអង្គ គឺជា​គំរូ​ធ្វើ​ឲ្យ​ព្រះអង្គ​មាន ព្រះរាជ តួនាទី​ដ៏​សំខាន់​បំផុត​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្លងកាត់​ស្ថានភាព​​ប្រឈម និង ភាព​មិន​ច្បាស់លាស់​ក្នុង​អតីតកាល រហូតដល់​ភាព​ជោគជ័យ និង​វិបុល​សុខ​ជាតិ​នាពេល​បច្ចុប្បន្ន»។
 
គុណ​បំណាច់​របស់​អង្គ​សម្តេចឪ​បាន​ធ្វើ​ឡើង​ចំពោះ​ប្រទេស​សិង្ហបុរី​ដែរ លោក Lee Hsien Loong នាយករដ្ឋ​មន្ត្រី​សិង្ហ​បុរី​បាន​ថ្លែង​រម្លឹក​ថា ៖ «សិង្ហ​បុរី​នឹង​មិន​អាច​បំភ្លេច​នូវ​តួនាទី​ដ៏​សំខាន់ របស់​ព្រះមហាវីរក្សត្រ​ដែល​បាន​ទ្រទ្រង់​មិត្តភាព​ស្ថិតស្ថេរ​រវាង​ប្រទេស​ទាំង​ពីរ។ កម្ពុជា គឺ​ជា​មិត្តភក្តិ ដ៏​ជិតស្និទ្ធ​របស់​សិង្ហ​បុរី ហើយយើង​ចងចាំ​ដោយ​ដឹងគុណ​ថា កម្ពុជា​ជា​ប្រទេស​ទីមួយ​ដែល​ទទួល​ស្គាល់​សាធារណរដ្ឋ​ថ្មី​របស់​យើង ក្នុង​ពេល​សិង្ហ​បុរី​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៦៥»។
 
ប្រទេស​ជិតខាង​វៀតណាម លោក នាយករដ្ឋមន្រ្តី Nguyen Tan Dung បាន​គូស​បញ្ចាក់​ថា ៖«ប្រទេស​វៀតណាម​បាន​បាត់បង់​នូវ មហាមិត្ត​ដែល​ជួយ​ឧបត្ថម្ភ​ដ៏​មានតម្លៃ​ និង​ចែក​រំលែក​ចំណង​មិត្តភាព ដ៏​ស្អិតល្មួត​ក្នុងអំឡុង​ការតស៊ូ​ដ៏​លំបាក ដើម្បី​ឯករាជ្យ​ជាតិ ក៏ដូចជា​ក្នុង​បុព្វហេតុ ការកសាង​ជាតិ និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​នីមួយ។ សម្តេច នរោត្តម សីហនុ នឹង​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ​ជានិច្ច​របស់​បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ចំពោះ​ការ​រួមចំណែក​ដ៏​ធំធេង​របស់​ព្រះអង្គ»។
 
សម្រាប់​អង្គការ​អន្តរ​ជាតិ​វិញ លោក Ban Ki-Moon អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា ៖ «កេរដំណែល​របស់​អតីតព្រះមហាក្សត្រ​នឹង​អនុញ្ញាត​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ឈាន​មុខ​ក្នុង​ដំណើរ​ការ​ផ្សះផ្សា​ជាតិ រួមទាំង ការ​បន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​យុត្តិធម៌»។
 
សម្រាប់​សហគមន៍​និយាយ​ភាសា​បារាំង​វិញ លោក Abdou DIOUF អគ្គលេខាធិការ
អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី បាន​និយាយ​ថា ៖ «ព្រះអង្គ​គឺ​ជា​និមិត្តរូប​របស់​អង្គការ អន្តរជាតិ​ហ្វ្រង់កូហ្វូនី​ចំពោះ​កិច្ចការ​ដែល​ព្រះអង្គ​បាន​បំពេញ​ប្រកប​ដោយភាពស្វាហាប់ ដោយ​ក្តី​សាទរ និង​ដោយ​មិនចេះ​នឿយហត់។ ការ​សោយ​ទិវង្គត​របស់ព្រះអង្គ​គឺ​ជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី និង​សម្រាប់​បុព្វហេតុ​ដែល​យើង​បាននិង​កំពុង​បំពេញ»។
 
ទាក់ទង​ទៅ​នឹង​វិស័យវប្បធម៌ លោក Kishore Rao​ នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​វប្បធម៌​បាន​ថ្លែង​បញ្ជាក់​ថា ៖ «ព្រះករុណាសម្តេច​ព្រះបាទ នរោត្តម សីហនុ តែង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជាមួយអង្គការ​យូណេស្កូ​ដែល​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ធំ​ៗ ​ដូចជា យុទ្ធនាការ​ដើម្បី​រក្សា​ការពារ​ប្រាសាទ​អង្គរវត្ត និង​ការ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភព​លោក​នា​ឆ្នាំ​១៩៩២»៕

 

tags: កម្ពុជា - ទំនាក់ទំនងអន្តរជាតិ - នរោត្តម សីហនុ
អត្ថាធិប្បាយ (4)

Politca game " devide and conquer"

Just a grain of salt perhaps related to the above statement. Cambodia must be cautious about political game “divide and conquer” that Cambodia has been nightmare in the past with "the communist the western bloc".

តើ កូរ៉េខាងជើង

តើ កូរ៉េខាងជើង មានចំណាប់អារម្មណ៏យ៉ាងណាដែរ ???????????????

Cambodia lacks transparency

Cambodia has been and still is a country that lacks of transparency whether it is in politics, history and governance. Some big guys were able to turn black elephants into white elephants and vice versa. Cambodian citizens have been, still are and will still be politicized to believe what is white while the black sides were either deleted from the history books or just been told not to remember.

Remember that the reason that History is used to teach students is not only to make them aware about the past but also to let them know what to repeat and what to avoid in the future. History is not a fictional, but factual book.

Thanks the worlder leaders continue support our Cambodia

I agreed with the above speech of our world leader; Our King Sihanouk is a good CEO and a good mentor for our currently local leader. I am really expect a few worlds of him before dead is still a live in our leader's head and in their daily practice. Cambodian people wants peace, development, and great achivement in the country and as well as in Asia and in the world. I do pray to GOD help bring China, Korea, France, Signapore, Indonesia, Japan and some of lion countries in Asia still continue support our currently country leaders and try to help us go away from the gambling of wastern and eastern country. King Sihanouk did help lots in your country and the world, so please kindly help guide and take care his 3 sons (King Sihamoni, Hun Sen and Ranarith); Ehm! I hope Ranarith will return back soon in the table with King and PM, and then work as a good team and working hard together to bring Cambodia more growth up. The outcome of them will keep Sihanouk well eye closing and the world will proud on them.

Sorry, this is only my personal view

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close