សហរដ្ឋ​អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 01 កញ្ញា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 01 កញ្ញា 2011

លោកអូបាម៉ា៖ រដ្ឋ​ពីរ​នៅ​ឆ្នេរខាងកើត​អាមេរិក​ត្រូវ​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយ​គ្រោះមហន្តរាយ

ប្រជាជន​នៅ​រដ្ឋNew Jersey​ប្រើទូក​ដើម្បី​ផ្លាស់ទី ក្រោយ​ខ្យល់ព្យុះ​Irène
ប្រជាជន​នៅ​រដ្ឋNew Jersey​ប្រើទូក​ដើម្បី​ផ្លាស់ទី ក្រោយ​ខ្យល់ព្យុះ​Irène
©Reuters

ដោយ ឈាង បុប្ផា

នៅបីថ្ងៃ​ក្រោយ​ខ្យល់ព្យុះ​Irène បក់បំផ្លាញ​​ឆ្នេរភាគខាងកើត​អាមេរិក ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ដាក់​រដ្ឋ​ញូវយ៉ក និង​រដ្ឋ ការ៉ូលីន ខាងជើង ចូល​ទៅ​ក្នុង​ស្ថានភាព​រដ្ឋ ទទួល​រងដោយ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ។ ការសម្រេច​ចិត្ត​យ៉ាងដូច្នេះ​របស់​ប្រធានាធិបតី​អាមេរិក នឹង​ធ្វើ​ឲ្យ​គេ​អាច​បញ្ចេញ​ប្រាក់​រដ្ឋាភិបាល​អាមេរិក សម្រាប់​បេសកកម្ម​ជួយ​សង្រ្គោះ​ក្នុង​រដ្ឋ​ទាំងពីរ។ រហូតមកដល់​ពេលនេះ មាន​ប្រជាជន​អាមេរិក ជិត​២​លាន​នាក់​កំពុង​រស់នៅ​ដោយ​គ្មាន​ភ្លើង​អគ្គិសនី។ គេ​វាយតម្លៃថា គ្រោះមហន្តរាយ​ដោយ​ខ្យល់ព្យុះ​Irène ធ្វើ​ឲ្យ​អាមេរិក​ខូចខាត​គិត​ជា​លុយ រាប់ពាន់​លាន​ដុល្លារ។

សេចក្តី​រាយការណ៍​របស់​ Raphaël Reynes ពី​ទីក្រុង​វ៉ាស៊ីនតោន ប្រែសម្រួល​ដោយ​ឈាង បុប្ផា​
 

01/09/2011 by ឈាង បុប្ផា

 

tags: គ្រោះធម្មជាតិ - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close