កូរ៉េខាងជើង-កូរ៉េខាងត្បូង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 19 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 19 តុលា 2012

កូរ៉េខាងជើង​គំរាម​កូរ៉េខាងត្បូង​ថានឹង​វាយប្រហារយោធា​ក្នុង​ករណីយមានបាចខិតប័ណ្ឌ​

សកម្មជន​ប្រឆាំងកូរ៉េខាងជើងម្នាក់និងជនកូរ៉េខាងជើងរត់ចោលស្រុកដែលរស់នៅស្របច្បាប់ក្នុងកូរ៉េខាងត្បូង​បានរៀបចំបង្ហោះប៉ឺតប៉ោង​បរិហារទីក្រុងព្យុងយ៉ាង​ទៅកាន់​កូរ៉េខាងជើង
សកម្មជន​ប្រឆាំងកូរ៉េខាងជើងម្នាក់និងជនកូរ៉េខាងជើងរត់ចោលស្រុកដែលរស់នៅស្របច្បាប់ក្នុងកូរ៉េខាងត្បូង​បានរៀបចំបង្ហោះប៉ឺតប៉ោង​បរិហារទីក្រុងព្យុងយ៉ាង​ទៅកាន់​កូរ៉េខាងជើង
REUTERS/Lee Jae-Won

ដោយ នុយ ប៊ែរណាដែត

ប្រទេស​កូរ៉េខាងជើង បានគំរាម​ជា​ថ្មី​​នៅ​ថ្ងៃ​សុក្រ​១៩​តុលា​២០១២​នេះ ថា​ »​​ បើ​សិន​​ក្រុម​សកម្មជន​​ ប្រឆាំង​នឹង​របប​ម្មុយនិស្ត​ ហ៊ាន​អនុវត្តន៍​គម្រោងការណ៍​​បាច​​ខិត្តប័ណ្ណ​នយោបាយ​មក​លើ​ទឹកដី​កូរ៉េ​ខាង​ជើង​នៅ​សប្តាហ៍​ក្រោយ​ កូរ៉េខាង​ជើង​នឹង​វាយ​ប្រហារ​យោធា​ភ្លាម។ សកម្មជន​ប្រឆាំង​កូរ៉េ​ខាង​ជើង​ដែល​តែងបញ្ជូន​ខិតប័ណ្ឌ​ឃោសនា​ជា​ទៀង​ទាត់​ទៅ​កាន់​កូរ៉េ​ខាង​ជើង បាន​ បរិហារ​​អំពី​របប​ផ្តាច់ការ​និយម​កូរ៉េ​ខាង​ជើង។​​កាលពី​ឆ្នាំ​ទៅ​មិញ​ ពួក​គេ​បាន​បាច​ខិត​ប័ណ្ឌ ​ដោយ​បាន ​អំពាវនាវ​ឲ្យ​ប្រជាជន​កូរ៉េ​ខាង​ជើង​នាំ​គ្នា​ងើប​បះបោរ ​​យក​តម្រាប់​តាម​បដិវត្តន៍​រដូវ​ផ្ការីក​ពិភព​អារ៉ាប់។

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត
 

19/10/2012 by នុយ ប៊ែរណាដែត

 

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​១៩​តុលា​នេះ កងទ័ព​ប្រជាមានិត​កូរ៉េ​ខាង​ជើង​ដែល​មាន​ចំនួន​ជាង​មួយ​លាន​នាក់ បាន​ព្រមាន​កូរ៉េ​ខាង​ត្បូងថា “ឲ្យ​តែ​ហ៊ាន​​ឮ​សូរ​​សម្រិប​​អ្វី​បន្តិចពាក់ព័ន្ធ​នឹង​គម្រោង​ទម្លាក់​ខិតប័ណ្ឌ​អង្គភាព​នៃ​កង​រណៈសិស្ស​ខាង​​លិច​​កូរ៉េ​ខាង​ជើង ​នឹង​វាយ​ប្រហារ​​យោធា​ជា​បន្ទាន់ភ្លាម ​ដោយ​ឥត​សំចៃ​ឡើយ។
 
កូរ៉េ​ខាង​ត្បូង​ បានឆ្លើយ​តប​ជា​បន្ទាន់វិញ​ថា” ប្រទេសខ្លួន​នឹង​សងសឹក​​វិញ​ភ្លាម​​​​ រាល់ការ​វាយ​ប្រហារ​របស់​កូរ៉េ​ខាង​ជើង -នេះ​ជា​សេចក្តីថ្លែង​របស់​លោក Kim Kwan-Jin រដ្ឋមន្ត្រី​ក្រសួង​ការពារ​​ជាតិ​កូរ៉េខាងត្បូង​ដែល​ដក​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​​កូរ៉េ​ខាង​ត្បូង Yonghap។
 
ក្រុម​​អ្នក​ប្រឆាំង​កូរ៉េខាងជើង​ដែល​រត់​​មក​ជ្រក​កោន​នៅ​កូរ៉េ​ខាង​ត្បូង​ បាន​ជូន​ដំណឹង​អំពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​​បញ្ជូន​ខិត​ប័ណ្ឌ​​​ដោយចង​ភ្ជាប់​ជាមួយ​ប៉ឺតប៉ោង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២២​តុលា​ខាង​មុខទៅ​ម្ខាង​ទៀត​នៃ​តំបន់​ព្រំដែន​ក្បែរ​ក្រុង Paju​ ដែល​ស្ថិត​នៅ​​​​ចម្ងាយ​​៦០​គម​​ភាគ​ខាង​ជើង​នៃ​ទីក្រុង​សេអ៊ូល។
 
ចំណែក កងទ័ព​កូរ៉េ​ខាង​ជើងវិញ  បាន​ទូន្មាន​ប្រាប់​​ប្រជាជនដែល​​រស់​នៅ​ក្នុង​តំបន់ ឲ្យ​ជម្លៀស​ចេញ​ដើម្បី​ជៀសវាង​នូវការ​ខូច​ខាត​ជាយថាហេតុ​ នានា​- នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​​ផ្លូវការ​កូរ៉េ​ខាង​ជើង KCNA​។
 
សូមបញ្ជាក់ថា ក្រុមសកម្មជន​ប្រឆាំង​នឹង​របប​ព្យុងយ៉ាង តែងតែ​បញ្ជូន​ខិត្តប័ណ្ឌ​ឃោសនា​ប្រឆាំង​​របប​កុម្មុយនិស្ត​ ជា​រឿយៗ ហើយ​កាលពី​ឆ្នាំ​មុន​នេះ អត្ថបទ​នៃ​ខិតប័ណ្ឌ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង នាំ​គ្នា​ងើប​បះបោរ​​ធ្វើ​តាម​ចលនា​បដិវត្តន៍​នៅ​ក្នុង​ពិភព​អារ៉ាប់​ប្រឆាំង​នឹង​របបព្យុងយ៉ាង ដែលជារបបផ្តាច់ការ​ និយម។
 
កូរ៉េខាងជើង ដែល​ត្រួតត្រា​ក្តោបក្តាប់​ទាំង​ស្រុង​​ទឹកដីរបស់​ខ្លួន  ធ្លាប់​បាន​គំរាម​ក្នុង​​​អតីត​កាល​​ជាច្រើន​លើក​មក​ហើយ ថា​​នឹង​បាញ់​កូរ៉េ​ខាងត្បូង​ដើម្បី​ រារាំង​​កុំ​ឲ្យ​មាន​សកម្មភាព​ប្រឆាំង​​ប្រទេស​​​ខ្លួន​បែប​នេះ  តែពុំបានធ្វើអ្វីឡើយ។
 
 ក៏ប៉ុន្តែសេចក្តីជូនដំណឹងចុងក្រោយដែលមាន​រៀបរាប់ប្រាប់ពីទីកន្លែងនិងកាលបរិច្ឆេ​ត​​ក្នុង​​ការ​​​​ទម្លាក់​​ខិត្តប័ណ្ឌ​ជា​មុននេះ គឺជារឿងមួយ​ដែលមានលក្ខណៈជាការបង្កហេតុនិង​​ពុំ​មែន​ជា​រឿង​​ធម្មតាឡើយ។​ ​ក្នុងន័យនេះហើយ កូរ៉េខាង​ជើងបានព្រមាន​​កូរ៉េ​ខាង​​ត្បូង​ថា​« កងទ័ព​ប្រជា​មានិត​​កូរ៉េខាងជើង នៅតែប្រកាន់ខ្ជាប់​ជានិច្ច​សេចក្តី​​សន្យា​នានា​របស់​ខ្លួន"  ។
 

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Lee Myung-Bak បាន​អញ្ជើញ​ទៅ​កាន់​កោះ​ Yeonpyeon ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ នៅទីនោះ លោកបានថ្លែងថា បើសិន​ជា​កូរ៉េ​ខាង​ជើង​ហ៊ាន​បង្កហេតុ​មុន​ នោះយើង​នឹង​វាយប្រឆាំង​កូរ៉េ​ខាង​ជើង​វិញយ៉ា​ង​ខ្លាំង​-ជាពិសេស យើង​​ត្រូវការពារ​ព្រំដែនសមុទ្ររបស់យើង​រហូតដល់ផុតចុង​ផុត​ដើម។​

 

ដោយឡែកទីក្រុងសេអ៊ូល ទើបបានជូនដំណឹង​អំពី​លំហាត់សឹកថ្មីរបស់ខ្លួន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍​ក្រោយ និង​ដែល​ត្រូវ​ចូល​រួម​ដោយទាហានកូរ៉េខាងត្បូង ចំនួន​២៤ម៉ឺននាក់ កង​កម្លាំងទ័ពទាំងអស់ ក៏ព្រមទាំងទាហានអាមេរិកាំងផងដែរ។ ទីក្រុងសេអ៊ូល មាន​ការ​ព្រួយ​បារម្ភ​ខា្លច​មាន​ភាព​តានតឹងមួយកើត​ឡើង នៅមុន​ពេល​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នៅខែធ្នូខាងមុខ៕​​

tags: កូរ៉េខាងត្បូង
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

Update info

I want to khow any update of this topic? Did south Korea spread the brochures?

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close