កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 03 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 03 សីហា 2012

លោកស្រី មូរ សុខហួរ ទទួល​បាន​នីតិសម្បទា​តំណាងរាស្ត្រ​វិញ

លោកស្រី មូរ សុខហួរ នៅ​មុខ​តុលាការ​ឧទ្ធរណ៍ ថ្ងៃ​ទី ៣ សីហា ២០១២
លោកស្រី មូរ សុខហួរ នៅ​មុខ​តុលាការ​ឧទ្ធរណ៍ ថ្ងៃ​ទី ៣ សីហា ២០១២
© ចាន់ណា/rfi

ដោយ លាង ដឺលុច

ព្រឹក​ថ្ងៃ​សុក្រ​ទី​៣​សីហា​នេះសភា​ស៊ើបសួរ​របស់​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ផ្តល់​នីតិសម្បទារ​ជូន​លោកស្រី​មួរសុខ​ហួរ​វិញ​ហើយ។ ប៉ុន្តែលោកស្រី​ត្រូវ​រង់ចាំ​រយៈពេល​មួយខែ​ទៀត តាម​នីតិវិធី​ដើម្បី​រង់ចាំ​ថា តើ​អាច​មាន​បណ្តឹង​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សភា​ស៊ើបសួរ​នេះ។
 

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ
 

03/08/2012

សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​បាន​សម្រេច​ផ្តល់​និតិសម្បទា​ជូន​លោកស្រី​មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣​សីហា​នេះ។ នីតិសម្បទា​នេះ​ហើយ​ដែល​បើក​ផ្លូវ​អោយ​រដ្ឋសភា​ប្រគល់​អភ័យឯកសិទ្ធិ​សភា​ជូន​លោកស្រី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូបនេះ។ ក៏​ប៉ុន្តែ យោងតាម​នីតិវិធី លោកស្រី​ត្រូវ​រង់ចាំ​រយៈ​មួយ​ខែ​ទៀត ដើម្បី​រង់ចាំ​មើល​ថា តើ​មាន​បណ្តឹង​ជំទាស់​ឬ​យ៉ាងណា។ ប្រសិនបើ​គ្មាន​បណ្តឹង​ទេ សេចក្តីសម្រេច​ផ្តល់​នីតិសម្បទា​នេះ​នឹង​ចូល​ជាស្ថាពរ ហើយ​លោកស្រី​នឹង​ទទួល​បាន​អភ័យឯកសិទ្ធិ​សភា​វិញ។
 
លោកស្រី​ មូរ សុខហួរ ​បន្ទាប់​ពី​ត្រូវ​បាន​ប្តឹង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ឆ្នាំ​២០០៩​ហើយ​នោះ​ត្រូវ​បាន​តុលាការ​អនុវត្ត​នីតិវិធី​ស្នើ​សុំ​ព្យួរ​អភ័យ​ឯកសិទ្ធិ​សភា​ដើម្បី​ចាត់ការ​តាម​បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី។
 
ក្រោយ​ពី​បាន​ស្តាប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោកស្រី​មួរ សុខ​ហួរ​បាន​អះអាង​ថា លោកស្រី​អាច​ទទួលយក​ការសម្រេច​របស់​សភា​ស៊ើបសួរ​នេះ។ អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោកស្រី​បាន​ទន្ទឹង​រង់ចាំ​នីតិសម្បទា​នេះ​រយៈពេល​ជិត៣ឆ្នាំ​មកហើយ។ សមាជិក​ជាន់ខ្ពស់​គណបក្ស​សម រង្ស៊ី​ដដែល​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា បើ​ទោះ​បី​ជា​គ្មាន​អភ័យឯកសិទ្ធិ និង​បាត់បង់​នីតិសម្បទា​ដោយសារតែ​តុលាការ​បាន​កាត់ក្តី​ឲ្យ​ចាញ់​លោក​នាយក​ រដ្ឋមន្ត្រី​ក៏ដោយ ក៏​លោកស្រី​បាន​បំពេញ​កិច្ចការ​ក្នុង​ឋានៈ​ជា​អ្នក​តំណាងរាស្ត្រ​ដដែល។
 
គួរ​រម្លឹកថា លោកស្រី​បាន​ចាញ់​ក្តី​លោក​នាយករដ្ឋមន្ត្រី ហើយ​តុលាការ​បាន​ ឲ្យ​លោកស្រី​បង់ប្រាក់​ជំងឺ​ចិត្ត និង​ប្រាក់​ពិន័យ​សរុប ១៦,៥ លាន​រៀល។ រដ្ឋសភា​បាន​កាត់​ប្រាក់ខែ​លោកស្រី​មួរ សុខ​ហួរ​ដើម្បី​បង់​ជូន​ដើមបណ្តឹង និង​បាន​បង់​ទៅអោយ​រដ្ឋ​តាម​ការ​ទាមទារ​របស់​តុលាការ៕

tags: កម្ពុជា - នយោបាយ - ហ៊ុន សែន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close