សហរដ្ឋអាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 02 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 02 កុម្ភៈ 2012

កងទ័ព​​អាមេរិក​អាច​​បញ្ចប់​បេសកកម្ម​វាយ​ប្រយុទ្ធ​​នៅ​អាហ្វហ្កានិស្ថាន​​​ចាប់ពី​​​ឆ្នាំ​​២០១៣​​​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​Leon Panetta ​(រូបឆ្វេង)​ជជែគ​ជាមួយ​លោក​ Anders Fogh Rasmussen ​អគ្គ​លេខា​ធិការ​​​អង្គការ​ណាតូ​មុន​ជំនួប​កំពូល​នៅ​ទីក្រុង​ព្រុចសែល​ថ្ងៃ​ទី​២​កុម្ភៈ​២០១២​
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​Leon Panetta ​(រូបឆ្វេង)​ជជែគ​ជាមួយ​លោក​ Anders Fogh Rasmussen ​អគ្គ​លេខា​ធិការ​​​អង្គការ​ណាតូ​មុន​ជំនួប​កំពូល​នៅ​ទីក្រុង​ព្រុចសែល​ថ្ងៃ​ទី​២​កុម្ភៈ​២០១២​
REUTERS/Sebastien Pirlet

ដោយ នុយ ប៊ែរណាដែត

លោក​​Leon Panetta រ​ដ្ឋមន្រ្តី​​​ក្រសួង​​ការពារ​ជាតិ​​​អាមេរិក​​​ក្នុង​​​ដំណើរ​​​​​ទៅ​​​កាន់​​​​ទីក្រុង​​​ព្រុចសែល​​​ដើម្បី​​ចូល​រួម​​ប្រជុំ​​ថ្នាក់​​រដ្ឋមន្រ្តី​​​នៃ​​​អង្គការ​​​ណាតូ​​​នៅ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នេះ​​​បាន​​​ថ្លែង​​​ថា​ "សហរដ្ឋ​អាមេរិក​​រំពឹង​​​ទុក​​​ថា​​នឹង​​​អាច​​​​​​បញ្ចប់​​​​បេសកកម្ម​​​វាយ​​ប្រយុទ្ធ​​​​របស់​​​ខ្លួន​​​នៅ​​​អាហ្វហ្កានិស្ថាន​​​​នៅ​​​ពាក់​​​កណ្តាល​​​​​ឆ្នាំ​​​២០១៣។​​ គោលដៅ​​​គឺ​​​ដើម្បី​​​ទុក​​​ឱកាស​​ផ្តោត​​ទៅ​​លើ​​​​​ការ​​​ជួយ​​​​ហ្វឹកហ្វឺន​​​​​​​ដល់​​​កង​​កម្លាំង​​​សន្តិសុខ​​​​អាហ្វហ្កានិស្ថាន​។​​

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត
 

02/02/2012 by នុយ ប៊ែរណាដែត

 

លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ទៀតថា« នេះ ពុំ​មែន​ជា​​​យុទ្ធសាស្រ្ត​ថ្មី​របស់​អាមេរិក​ទេ ​ ពីព្រោះ​​គោលដៅ​​របស់យើង នៅ​​​​​រក្សា​ទុក​ដដែល លើ​​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​ ​Lisborne​ ដែលកំណត់ ធ្វើ​ការ​​ដក​កង​ទ័ព​​អន្តរជាតិ​រក្សា​សន្តិភាព-​ចេញពី ប្រទេស​​អាហ្វហ្កានិស្ថាន​នៅឆ្នាំ​២០១៤។
 
លោក​ Leon Panetta បាន​បន្ថែមទៀតថា​ ”​ទីក្រុង​វ៉ាស៊ីនតោន ប្រាថ្នា​​ចង់​ឃើញ​​បណ្តា​ប្រទេស​​ទាំងអស់​ដែលជា​សមាជិក​​​អង្គការ ណាតូ​ រួម​ទាំង​ប្រទេស​បារាំង​ផងដែរ ​គោរព​ចំពោះ​ប្រក្រតីទិន​​​ដែល​ប្រទេស​សមាជិក​ណាតូ ​បាន​ទទួល​​យក​​នៅ​​ឱកាស​​ជំនួប​កំពូល​​នៅទីក្រុង ​Lisborne ​កាលពី​ខែវិច្ឆិកា​២០១០។
 
មួយវិញទៀត រដ្ឋការ​អាមេរិក ទំនង​ដូចជា​ចង់​អនុវត្ត​ ផែនការរបស់ខ្លួន​​នៅ​អាហ្វហ្កានិស្ថាន​​នេះ ​ដូច​នៅ​ប្រទេស​អៀរ៉ាក់​ដែរ។ គឺ​​មួយ​ឆ្នាំ ​មុន​ពេល​ដែល​​អាមេរិក ​បាន​ដកកងទ័ពខ្លួនចេញ​ពីប្រទេសអៀរ៉ាក់ទាំងស្រុង ​​កាលពី​ចុង​ឆ្នាំ​២០១១​នោះ អាមេរិក បាន​​បញ្ចប់​បេសកកម្ម​​វាយ​ប្រយុទ្ធ​​ខ្លួន​ដើម្បី ប្រមូល​ផ្តុំ​មក​លើ​ការជួយហ្វឹក​បង្ហាត់​ដល់កងទ័ពអៀរ៉ាក់វិញដែរ។
 
ក៏ប៉ុន្តែ នា​អំឡុង​ពេល​នោះ ​កងទ័ព​អាមេរិកាំង ​នៅ​តែ​មាន​ឱកាស ​បន្ត​ជួយ​ជា​កម្លាំង​ដល់​កង​ទ័ព​​អៀរ៉ាក់​ដែរ ដែល នៅឱកាស​ប្រតិបត្តិការណ៍​យោធា​នេះ ​កងទ័ព​អាមេរិក បាន​បាត់​បង់​ជីវិត​ចំនួន​៣៧០​នាក់​។
 
សូមបញ្ជាក់ថា នៅ​ឱកាស​ជំនួប​កំពូល​នៅ​ទីក្រុង​ព្រុចសែលនាថ្ងៃនេះ លោក Leon Panetta ​ទន្ទឹង​ចង់​ដឹង ​អំពី​ជំហរ​របស់​ប្រទេស​បារាំង ​ជាពិសេស ការ​ជូន​​ដំណឹង​របស់​លោក​ប្រមុខ​រដ្ឋ​នីកូឡាសាកូហ្ស៊ី​ ពាក់ព័ន្ធ អាហ្វហ្កានិស្ថាន​នេះ។ ក៏ប៉ុន្តែ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការពារជាតិ​អាមេរិកាំង​បាន​ឲ្យ​ដឹង​ថា ជំហររបស់ បារាំងនិងណេតូ​ ប្រហែល​ ជា​ពុំ​មាន​ការ​ខុស​គ្នា​អ្វី​សំខាន់​ខ្លាំងនោះទេ៕

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close