ONU - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 02 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 02 តុលា 2012

ONU សម្គាល់​ឃើញ​ពី​ការ​គំាងស្ទះ​សំណុំរឿង​ដើមបូព៌ា និង​ការ​រីកចម្រើន​ក្នុង​សំណុំរឿង​អាហ្រ្វិក

លោក​នាយក​រដ្ឋមន្រ្តីម៉ាលី Cheikh Modibo Diarra
លោក​នាយក​រដ្ឋមន្រ្តីម៉ាលី Cheikh Modibo Diarra
REUTERS/Ray Stubblebine

ដោយ គួច គន្ធារ៉ា

មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី៦៧​បាន​បិទបញ្ចប់​នៅ​ថ្ងៃច័ន្ទ ទី១ តុលា​ម្សិលមិញ។ ជា​លទ្ធផល មហាសន្និបាត​បាន​កត់សម្គាល់ឃើញ​ពី​អសមត្ថភាព​របស់​ខ្លួន​នៅ​ក្នុង​ដំណោះស្រាយ​សំណុំរឿង​នៅ​មជ្ឈិមបូព៌ា តែ​មាន​ការ​រីកចម្រើន​ខ្លះ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។ នៅ​ក្នុង​ទ្វីបអាស៊ី​វិញ មហាសន្និបាត​បាន​ផ្តល់​ពិន្ទុល្អ​ឲ្យ​ទៅ​ប្រទេស​ភូមា។ អ្វី​ជា​ការ​កត់សម្គាល់ បញ្ហា​ប៉ាឡេស្ទីន​ហាក់​ដូច​ជា​មិន​សូវ​បាន​គេ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

02/10/2012 by គួច គន្ធារ៉ា

សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នំា​នេះ មាន​ថ្នាក់ដឹកនំា​ជា​ច្រើន​បាន​លើក​យក​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី​ទៅ​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ កិច្ចប្រជុំ​ជា​ច្រើន​នៅ​ក្រៅ​ក្របខ័ណ្ឌ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក៏​បាន​ផ្តោត​លើ​វិបត្តិ​ស៊ីរី​ដែរ។ តែ​យ៉ាង​ណា​ក៏​ដោយ គ្មាន​ដំណោះស្រាយ​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​ទេ។ ក្រៅ​ពី​វត្តមាន​ថ្នាក់ដឹកនំា​រដ្ឋាភិបាល​ស៊ីរី​បច្ចុប្បន្ន ក៏​គេ​សង្កេត​ឃើញ​មាន​វត្តមាន​តំណាង​អ្នកប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​ដែរ។ ក្រុមអ្នកប្រឆំាង​ដែល​ទទួល​បាន​កិច្ច​សន្យា​ជំនួយ​ចំនួន ១៥លានដុល្លារ​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក ក្រោម​រូបភាព​ជា​បរិក្ខារទូរគមនាគមន៍ និង​ការបង្ហាត់បង្រៀន។
 
គ្មាន​ទេ ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី តែ​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ម៉ាលី។ កិច្ចប្រជុំ​មួយ​រៀប​ចំ​ដោយ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន ក្រោម​វត្តមាន​របស់​លោក​ប្រធានាធិបតី​បារំាង François Hollande និង​ប្រមុខរដ្ឋ​អាហ្វ្រិក​ផ្សេង​ទៀត បាន​ផ្តល់​សន្ទុះ​នយោបាយ​ថ្មី​ទៀត​ដល់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ម៉ាលី។ លោក​នាយករដ្ឋមន្រ្តី​ម៉ាលី Cheikh Modibo Diarra បាន​ស្នើ​ជាផ្លូវការ​ឲ្យ​មាន​អន្តរាគមន៍​យោធា​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ដណ្តើម​យក​មក​វិញ​នូវ​ដែនដី​ប៉ែក​ខាង​ជើង។ ជា​គោលការណ៍ សំណើ​នេះ​ត្រូវ​បាន​យល់​ព្រម​ហើយ តែ​អ្វី​ដែល​បន្ត​ស្រពិចស្រពិល​នោះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​ថវិកា និង​ប្រក្រតិទិន។
 
ងាក​ទៅ​មើល​ទ្វីបអាស៊ី​ម្តង សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​ភូមា ថេន សេន​ត្រូវ​បាន​ធ្វើ​ឲ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ចាប់​អារម្មណ៍​ខ្លំាង​ជាង​គេ។ លោក ថេន សេន​ដែល​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​សម្លឹងមើល​ចំណុចវិជ្ចមាន​នៅ​ភូមា និង​ធានា​ថា ភូមា​បាន​និង​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ។
 
ចុង​ក្រោយ និង​អ្នក​ដែល​ខក​ចិត្ត​ខ្លំាង​ជាង​គេ​នោះ គឺ​ភាគី​ប៉ាឡេស្ទីន។ បន្ទាប់​ពី​បាន​ទាមទារ​សុំ​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ​កាល​ពី​ឆ្នំា​ទៅ​មិញ​មក លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas បាន​ឡើង​ថ្លែង​សុន្ទរកថា​របស់​ខ្លួន ចំ​ពេល​ដែល​មាន​វត្តមាន​ថ្នាក់ដឹកនំា​មិន​ដល់​ពាក់​កណ្តាល​ផង​នៅ​ក្នុង​សាលមហាសន្និបាត។ លោក Abbas បាន​បញ្ជាក់​ថា លោក​នឹង​ស្នើ​សុំ​លក្ខន្តិកៈរដ្ឋ​មួយ​មិនមែន​ជា​​សមាជិក​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប៉ាឡេស្ទីន។ តែ​លោក​មិន​បាន​ប្រាប់​ពី​ថ្ងៃ ខែ​ស្នើសុំ​ពិតប្រាកដ​ទេ ដើម្បី​ចៀសវាង​កុំ​ឲ្យ​អាមរិក​ខឹង នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នា​ថ្ងៃទី៦ វិច្ឆិកា​ខាង​មុខ៕

tags: ដើមបូព៌ា - អង្គការ​សហប្រជាជាតិ - អាស៊ី - អាហ្វ្រិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close