ព្រហស្បតិ៍ 17 កុម្ភៈ 2011
ខ្មែរ-ថៃ ស្រឡាញ់សន្តិភាពព្យាយាមផ្សះផ្សាជម្លោះដោយព្រះធម៌

បណ្តាញលើកកម្ពស់ទំនាក់ទំនងខ្មែរ-ថៃ ធ្វើសន្និសីទកាសែតរួមគ្នា នៅកម្ពុជា
© ណាវិន-RFI
ក្នុងពេលកងទ័ពកម្ពុជា ថៃ នៅតែតម្រង់ចុងកំាភ្លើងដាក់គ្នា ចលនាអ្នកកាន់ព្រះពុទ្ឋសាសនាទំាងពីរប្រទេស កំពុងធ្វើសកម្មភាពមួយរួមគ្នា ដើម្បីបន្ថយភាពតានតឹងនៃជម្លោះប្រទេសទំាងពីរ។ ចលនាឈ្មោះថា “បណ្តាញលើកកម្ពស់ទំនាក់ទំនងខ្មែរ-ថៃ” បានអំពាវនាវអោយរដ្ឋាភិបាលទំាងពីរ ឈប់បាញ់គ្នា ប្រកាន់យកផ្លូវអហិង្សាដោះស្រាយបញ្ហាតាមព្រះធម៌ព្រះពុទ្ឋ។ សកម្មភាពចលនាបណ្តាញលើកកម្ពស់ទំនងទំនងខ្មែរ-ថៃ ត្រូវបានថតជាខ្សែវីដេអូមួយឈុត សម្រាប់ចាក់ផ្សាយក្នុងប្រទេសទំាងពីរ ដើម្បីពង្រឹងទំនាក់ទំនងប្រជាជនទំាងពីរអោយល្អប្រសើរឡើងវិញ។

Delicious
Digg
Facebook
Twitter
Yahoo!
Technorati



