អានតួអត្ថបទ
កម្ពុជា-ជប៉ុន

ជប៉ុន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាង ៥៣ លាន​ដុល្លារ សម្រាប់​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ

នៅថ្ងៃច​ន្ទ​ទី ១៥ សីហានេះ រដ្ឋាភិបាលជប៉ុន បាន​ផ្តល់​ជំនួយ​ឥណទាន ចំនួន ៤.២៦៩ លាន​យេន ដែល​ស្មើនឹង ៥៣,៣ លាន​ដុល្លារ​អាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បី​អនុវត្ត​គម្រោង​កែ​លម្អ និង​ស្តារ​ឡើងវិញ​ប្រព័ន្ធ​ធារាសាស្ត្រ និង​រំដោះ​ទឹក​ខាងលិច​ទន្លេសាប។

ប្រុមុខការទូត​កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ជំនួយ ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​លោក​Kuroki Masafumi
ប្រុមុខការទូត​កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ជំនួយ ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​លោក​Kuroki Masafumi ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ក្នុងពិធី​ចុះហត្ថលេខា នៅព្រឹកថ្ងៃ​ចន្ទ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស បានលើក​ឡើង​ថា ជំនួយ​របស់រដ្ឋាភិបាល​ជប៉ុន​ពេលនេះ នឹងត្រូវ​ប្រើប្រាស់​ក្នុង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ ស្តារ​ប្រឡាយ ដែលជា​មូលដ្ឋាន​សំខាន់បំផុត សម្រាប់​ការផលិត​ស្បៀងអាហារ​របស់​កម្ពុជា ពិសេស​ការបង្កើន​ការផលិតស្រូវ ឲ្យបាន​កាន់តែ​ច្រើនឡើង។

នៅព្រឹកថ្ងៃចន្ទ ក្រៅពី​ជំនួយ​ស្តារ​ប្រឡាយទឹក ជប៉ុន​ក៏បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា ចំនួន ៥៥,៧ លាន​យេន ដែល​ស្មើនឹង​ប្រមាណ ៧ សែន​ដុល្លារ​អាមេរិក សម្រាប់​កែ​លម្អ​សម្ភារៈ​​សិក្សា​របស់ដេប៉ាត់តឺម៉ង់ ទេពកោសល្យ​ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ