អ៊ីរ់ង់ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 02 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 02 កក្កដា 2012

ការ​បាញ់​សាកល្បង​កាំជ្រួច​មីស្ស៊ីល​នៅ​វាលខ្សាច់​អ៊ីរ៉ង់​

ការបាញ់សាកល្បង​កាំជ្រួច Saeqeh នៅប៉ែកខាងត្បូងប្រទេសអ៊ីរ៉ង់​ជិត​​ច្រក​សមុទ្រ​Ormuz​
ការបាញ់សាកល្បង​កាំជ្រួច Saeqeh នៅប៉ែកខាងត្បូងប្រទេសអ៊ីរ៉ង់​ជិត​​ច្រក​សមុទ្រ​Ormuz​
AFP PHOTO/FARS NEWS/MEHDI MARIZAD

ដោយ នុយ ប៊ែរណាដែត

ប្រទេស​​អ៊ីរ៉ង់​​ចាប់ពី​ថ្ងៃ​​ចន្ទ​​២​​កក្កដា​​នេះ​​ទៅ​ រហូត​​ដល់​ថ្ងៃ​ពុធ​​៤​កក្កដា​ ចាប់​​ផ្តើម​​សាកល្បង​​កាំជ្រួច​​មីស្ស៊ីល​​នៅ​តំបន់​​វាល​ខ្សាច់​មួយ​​ដើម្បី​​ប្រឈម​មុខ​​ទល់​​នឹង​​ការ​​គំរាម​​តាម​ផ្លូវ​​យោធា​​​ជា​យថា​ហេតុ​​ពី​​​សំណាក់​​អ៊ីស្រាអែល​និង​​សហរដ្ឋ​អាមេរិក​-នេះ​ជា​អំណះ​អំណាង​​​របស់​ពួក​ឆ្មាំ​បដិវត្តន៍​​ឲ្យ​ដឹង​​នៅ​​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​​១​កក្កដា​។​

សេចក្តីរាយ​ការណ៍​របស់​​ នុយ ប៊ែរណាដែត
 

02/07/2012

មីស្ស៊ីល​បាញ់​ពីដី ទៅ​កាន់ ដីមួយទៀត បាញ់​ បាន​​ឆ្ងាយ មធ្យម​ និង​ ជិត ត្រូវបានផ្តើមបាញ់ ​សាកល្បង​ជាច្រើនគ្រាប់​ចេញ​ពី​តំបន់​ផ្សេងៗ​គ្នានៅព្រឹកមិញនេះ នៅ​​​ប្រទេស​អ៊ីរ៉ង់​ទៅកាន់​មូលដ្ឋាន​​ទ័ព​អាកាសដូចគ្នា​នឹង​មូលដ្ឋាន​កងកម្លាំងទ័ព​នៅក្រៅ​តំបន់អ៊ីចឹងដែរ​​-នេះ​ជា​ការ​បញ្ជាក់​​អះអាង​របស់​លោក​ឧត្តម​សេនីយ​អ៊ីរ៉ង់ Amir Ali Hajizadeh ទទួល​បន្ទុកផ្នែក​ប្រព័ន្ធ​មីស្ស៊ីល​នៅក្នុង​កងពល​អាកាស​អ៊ីរ៉ង់។

 

មីស្ស៊ីល
IRNA

ការ​ធ្វើ​សមយុទ្ធ​​ទាំង​នេះ គឺ​ជា​សារ​មួយ​របស់​ប្រទេស​អ៊ីរ៉ង់ ​ទៅកាន់ បណ្តា​ប្រជាជាតិចូលចិត្ត​ផ្សង​ព្រេងថា ​ កងទ័ព​​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​ត្រៀម​ខ្លួន​ជាស្រេច ក្នុង​ការ​ប្រឈម​មុខ​តទល់​នឹង​ប្រទេស​ទាំងឡាយ​ណា​ដែល​​សម្លុត​បំភ័យបន្លាច​​ប្រទេសអ៊ីរ៉ង់និង​ធ្វើការ​វាយសងសឹកតប​ត​វិញ​​​ប្រសិនបើអ៊ីរ៉ង់​ ​អាច​នឹង​ទទួល​រងគ្រោះ​ជាយថាហេតុ​ពី​សំណាក់​បច្ចាមិត្ត​ដោយ​ប្រការ​ណា​មួយ-នេះ​ជា​សេចក្តី​ថ្លែង​បន្ថែម​របស់​ ឧត្តម​សេនីយ​អ៊ីរ៉ង់ Amir Ali Hajizadeh ដែល​ផ្សាយ​នៅ​លើ​​​វិបសៃយ៍​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ឈ្មោះ Sepah News។
 
គួររំលឹកថា អ៊ីរ៉ង់បាន​ធ្វើ​សមយុទ្ធ​បែប​នេះ​​ជា​ញយ​ដង​មក​ហើយ​នៅ​ក្នុង​អតីត​កាល ក៏ប៉ុន្តែ​ការ​បង្ហាញ​សាច់​ដុំ​ជា​ថ្មី​នេះ ​គឺ​ហាក់បី​ដូច​ជា​អ៊ីរ៉ង់​​ចង់​ព្រមាន​ប្រាប់​ជាមុនដែរ​ថា​« អ៊ីរ៉ង់​មាន​សមត្ថភាព​​​គ្រប់​គ្រាន់​អាច​វាយ​ប្រហារ​​ទៅ​ដល់​ទីតាំង​យោធា​នានា​របស់​អាមេរិកាំង​នៅ​ក្នុង​បណ្តា​​ប្រទេស​ជិត​ខាង​-ដូចជា​នៅ​អាហ្វហ្កានីស្ថាន-បារ៉ែន-កូវែត​និង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ជាដើម ក្នុងករណី​មាន​ការ​វាយប្រហារ​ពី​សំណាក់​សហរដ្ឋអាមេរិក​ឬ​​អ៊ីស្រាអែល​មក​លើ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។
.
មួយ​វិញ​ទៀត យោងតាម​លោក​ឧត្តមសេនីយ Hajizadeh ការ​បាញ់​សាកល្បង​មីស្ស៊ីល​ទាំង​នេះ​ក្រោមឈ្មោះថា« ព្យាការី​ដ៏មហិមា​ទី​៧ ​គឺ​ដើម្បី​អាច​ឲ្យ​គេ​សាក​ល្បង​មើល​​ប្រសិទ្ធិភាព​នៃ​ប្រព័ន្ធ​​មីស្ស៊ីល​ទាំងនេះ​ទៅលើ​​មូលដ្ឋាន​យោធា​ក្លែងក្លាយ​នៅ​វាលខ្សាច់ Kavir នៅចំ​កណ្តាល​ប្រទេស​អ៊ីរ៉ង់។​​
 
ឧត្តមសេនីយអ៊ីរ៉ង់ដដែលនេះ បានគូសបញ្ជាក់ទៀតថា"មីស៊ីល​​ពីរ​ធុន ​​​អាច​នឹង​ប្រើប្រាស់​គឺ មីស៊ីល Quiam ដែលអាចបាញ់ចម្ងាយ​បាន៥០០គមនិង​មីស៊ីលធុន​ Khalij Fars ​ជា​មីស្ស៊ីល​ប្រឆាំង​​​​នាវា​ចម្បាំង​អាចបាញ់បានចម្ងាយ​៣០០គម។
 
សូម​បញ្ជាក់​ថា ជាមួយ missiles Shahab-3​អ៊ីរ៉ង់ អាច​វាយ​ប្រហារ រហូត​ដល់​ចម្ងាយ​២០០០​គម ទាំងដល់ប្រទេសអ៊ីស្រាអែលទៀតផង៕

 

tags: ទំនាក់ទំនងអន្តរជាតិ - អ៊ីរ៉ង់
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close