
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះអង្គទ្រង់បានយាងចូលទីវង្គតកាលពីថ្ងៃទី១៥ខែ
តុលាឆ្នាំ២០១២វេលាម៉ោង០១និង២០នាទីរំលងអាធ្រាធ(ម៉ោងនៅរាជធានីភ្នំពេញ)ក្នុងជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធនៅមុន្ទីពេទ្យទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន។
ព្រះរាជសោយទីវង្គតនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសម្តែងនូវការក្រៀមក្រំ និងសោកស្តាយចំពោះព្រះករុណា ព្រះមហាក្សត្រសម្តេចឳគ្រប់ៗគ្នា។មានយាយជីតាជី និងប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាស្លៀកសម្លៀកបំពាក់កាន់មរណៈទុក្ខដល់ព្រះសពព្រះមហាវីរក្សត្រដោយខ្លះស្លៀកសពាក់សជាមួយនឹងផ្ទាំងក្រណាត់ខ្មៅមួយដុំខ្ទាស់ជាប់ដើមទ្រូងធ្វើដំណើរទៅកាន់មុខព្រះបរមរាជវាំង ហើយម្ចាស់លំនៅដ្ឋាននីមួយៗប្រញ៉ាប់ប្រញ៉ាល់ទៅរកទិញទង់ជាតិយកមកបង្ហូតដល់ពាក់កណ្តាលដង ឬមួយភាគបីនៃដងទង់ជាតិ។ទាក់ទងទៅហ្នឹង ព្រះរាជប្រពៃណី ព្រះរាជពិធីកាន់មរណៈទុក្ខដ៏មហាក្រៀមក្រំនេះ ញឹម សុផល អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំងអន្តរជាតិ rfi ប្រចាំទីក្រុងភ្នំពេញបានជួបសម្ភាសន៍ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ, ទីប្រឹក្សាផ្ទាល់របស់សម្តេច ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលមាន ខ្លឹមសារដូចតទៅ៖

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ