កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 08 ឧសភា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 08 ឧសភា 2012

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​យុទ្ធនាការ​សម្អាត​​លុយ​ទឹក​តែ​តាម​ឃុំ​សង្កាត់

ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បើក​យុទ្ធនាការ​នៅតាម​ឃុំ​សង្កាត់
ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បើក​យុទ្ធនាការ​នៅតាម​ឃុំ​សង្កាត់
© សុវណ្ណារ៉ា

ដោយ លាង ដឺលុច

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​ប្រកាស​បើក​យុទ្ធនាការ​លុប​បំបាត់​ការ​យក​ថ្លៃ​សេវា​មិន​ផ្លូវការ​នៅ​តាម​ឃុំ​សង្កាត់។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ប្រកាស​ស្វែង​រក​ការ​សហការ​ជាមួយ​សង្គម​ស៊ីវិល ​និង​គណបក្ស​នយោបាយ​ផង​ដែរ​ ដើម្បី​បោស​សម្អាត​ការ​បង់ប្រាក់​មិន​ស្រប​ច្បាប់​ដែល​សង្គម​ខ្មែរ​ស្គាល់​គ្រប់គ្នា​ថា ជា​លុយ​ទឹកតែ ឬ​ជា​សគុណ​នោះ។

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ
 

08/05/2012

 

ក្រៅ​ពី​សកម្មភាព​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​កន្លង​មក​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ ទទួល​ការ​សហការ​ពី​គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​បោស​សម្អាត​ការ​យក​ប្រាក់​ក្រៅ​ផ្លូវការ​សម្រាប់​ការងារ​ផ្តល់​សេវា​សាធារណៈ​នៅ​តាម​ឃុំ​សង្កាត់។
 
នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​នេះ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ​ឆាយ សាវុធ ​បាន​ថ្លែង​ថា សកម្មភាព​យក​ប្រាក់​ក្រៅ​ផ្លូវការ មិន​ស្រប​ច្បាប់​នេះ​បាន​កើត​មាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ។
 
ដោយសារ​តែ​ទម្លាប់​អាក្រក់នេះ គេ​សង្កេតឃើញថា នៅ​ពេល​ដែល​ពលរដ្ឋ​ទៅ​រក​សេវា​សាធារណៈ ហើយ​ប្រសិន​បើ​ខ្លួន​មិន​ដក​លុយ​ពី​ហោប៉ៅ​អោយ​មន្ត្រី​សាធារណៈ​នោះ​ទេ ពលរដ្ឋ​​នោះ​នឹង​អាច​មាន​អារម្មណ៍​ខ្មាសអៀន​ទៅវិញ។
 
និយាយ​យ៉ាង​ដូច្នេះ មិន​មែន​ថា ពលរដ្ឋ​ជា​អ្នក​ចង់​ផ្តើម​ការ​ផ្តល់​សេវា​ក្រៅ​ផ្លូវការ​អោយ​មន្ត្រី​នោះ​ឡើយ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទៅរក​សេវា​មិន​បាន​បង្ខំ​ចិត្ត​ផ្តល់​ប្រាក់​កម្រៃ​ទឹក​តែ​ទេ​នោះ ការងារ​ដែល​ត្រូវ​ធ្វើ​នោះ នឹង​យឺតយ៉ាវ​ និង​​ជួប​ឧបសគ្គ​ផ្សេងៗ។
 
នៅ​ក្នុង​ក្របខ័ណ្ឌ​នៃការ​​ប្រកាស​បើក​យុទ្ធនាការ​បោសសម្អាត និង​អប់រំ​មន្ត្រី​តាម​ឃុំសង្កាត់ ស្តី​ពី​ការ​ប្រឆាំង​ការ​យក​ថ្លៃ​សេវា​ក្រៅ​ផ្លូវការ​នោះ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់​អោយ​ដឹង​ថា ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ចែង​ថា ទាំង​អ្នក​ផ្តល់ និង​អ្នក​ទទួល​ប្រាក់​ក្រៅ​ផ្លូវការ​នោះ​នឹង​មាន​ទោស​ដូចគ្នា។
 
ដើម្បី​អនុវត្ត​ការងារ​នេះ​មាន​ប្រសិទ្ធិភាព អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​ស្វែងរក​ដៃ​គូ​ពី​គណបក្ស​នយោបាយ អង្គការ សមាគម​នានា​ក្នុង​គោលដៅ​សហការ​បំពេញ​បេសកកម្ម​លុប​បំបាត់​សេវា​ក្រៅ​ផ្លូវការ​ទាំងអស់​គ្នា៕

 

tags: កម្ពុជា - អំពើពុករលួយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

គួរពិនិត្យថ្នាក់ខេត្តផង។

គួរពិនិត្យថ្នាក់ខេត្តផង។ ខេត្តកំពង់ធំពុករលួយណាស់។ ធ្វើលិខិតស្អីក៏អស់លុយដែរ។

សុំរិះគន់បានទេ

គួរធ្វើពីលើចុះក្រោម ប្រសើជាងការធ្វើពីក្រោមឡើងលើ!

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close