ពុធ 25 មករា 2012
ជំងឺស្ទះសរសៃឈាមបេះដូង

បេះដូងមនុស្ស
© wikipedia
បេះដូង ជាសរីរាង្គមួយដ៏ចាំបាច់បំផុតរបស់មនុស្ស។ បើមានជំងឺប៉ះពាល់ដល់បេះដូង នោះអ្នកជំងឺអាចនឹងបាត់បង់ជីវិតតែម្តង ក្នុងករណីសង្គ្រោះមិនទាន់។ បេះដូង អាចជួបនឹងជំងឺច្រើនប្រភេទណាស់។ តើជំងឺស្ទះសរសៃឈាមបេះដូង ដែលមានកើតជាញឹកញាប់នៅប្រទេសកម្ពុជា ជាជំងឺអ្វី ?
អន្តរាគមន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ គ្រូពេទ្យឯកទេសជំងឺបេះដូង និងសរសែឈាម នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុងភ្នំពេញ។
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ (1)
ជក់បារី បណ្តាលអោយ កើតជំងឹបេះដូង
ជំរាបសួរ! វេជ្ជបណ្ឌិត សុខ ជួរ និង RFI Khmer
ខ្ញុំបាទ ជាប្រិយមិត្តរបស់RFI Khmer មានការចាប់អារម្មណ៍ ទៅលើជំងឺស្ទះសរសៃឈាមបេះដូង។ ស្របជាមួយគ្នានេះដែរលោកបណ្ឌិតបានមានប្រសាសន៍ថា ជំងឺនេះ ជំងឺស្ទះសរសៃឈាមបេះដូង បានបណ្តាលមកពីកត្តាជាច្រើនដែលបានរៀបរាប់មកហូរហែរ។ បច្ចុប្បន្ន ខ្ញុំសង្គេតឃើញ កម្ពុជាមានសារព្រមានសុខភាបចំនួនប្រាំ ដែលបោះពុម្ពនៅកញ្ចប់បារី ដូចជា ជក់បារី បណ្តាលអោយ កើតជំងឺហើមសួត, ជក់បារី បណ្តាលអោយកើតជំងឺមហារីកសួត, ជក់បារី បណ្តាលអោយ ពុកធ្មេញ, ជក់បារី បណ្តាលអោយ ដាច់សសៃឈាមខួរក្បាល, និង ជក់បារី បណ្តាលអោយ កើតជំងឹបេះដូង។
តើយើងអាចនិយាយថា ជក់បារី បណ្តាលអោយ កើតជំងឺ ស្ទះសរសៃឈាមបេះដូង បានទេ?
សូមលោកវិជ្ជបណ្ឌិត ជួយពន្យល់ ពីដំណើរនៃការជក់បារីធ្វើអោយកើតជំងឺបេះដូងឬ ស្ទះសរសៃឈាមបេះដូង និងលើកជាអនុសាសន៍ល្អៗ ចំពោះអ្នកជក់បារី នឹង បញ្ជាស់ អ្នកដែលមិនទាន់ជក់បារីពីការជក់បារីនេះដើម្បីជួយដល់ សង្គមខ្មែរយើងផង។
ប្រតិកម្មជុំវិញអត្ថបទនេះ