អង្គារ 02 តុលា 2012
លោកបណ្ឌិត អ៊ឹម សារឿន៖ «ការស៊ូទ្រាំនឹងការលំបាកនឹងអាចកើតមាននូវក្តីសង្ឃឹម»
លោកបណ្ឌិត អ៊ឹម សារឿន
នៅក្នុងកម្មវិធីនាទីជីវិតជោគជ័យនារាត្រីថ្ងៃអង្គារទី០២ ខែតុលា ឆ្នាំ២០១២នេះញឹម សុផល សូមណែនាំលោកអ្នកស្តាប់វិទ្យុបារាំងអន្តរជាតិrfiអោយស្គាល់ពីដំណើរជីវិតរបស់លោកបណ្ឌិត អ៊ឹម សារឿន នាយកនៃមជ្ឈមណ្ឌលវិជ្ជាជីវៈក្រមង៉ុយ។ លោកបណ្ឌិតអ៊ឹម សារឿនជាបញ្ញវន្តស្រុកបារាំងមួយរូបដែលមានវ័យចំណាស់រហូតដល់៨០ឆ្នាំ ក៏ប៉ុន្តែ លោកនៅមានកំលាំងកំហែងអាចធ្វើការងារបានដូចជាមនុស្សពេញវ័យដោយបានកសាងសាលាបច្ចេកទេសមួយឈ្មោះមជ្ឈមណ្ឌលក្រមង៉ុយដោយក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះមានអ្នកជំនាញបច្ចេកទេសរាប់ពាន់នាក់ទទួលបានបទពិសោធន៍ និងចំណេះដឹងពិតប្រាកដពីកន្លែងមជ្ឈមណ្ឌលមួយនេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ