កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 10 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 10 តុលា 2012

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តបត​ទៅ​នឹង​ការ​រិះគន់​លើ​ករណី​លោក ម៉ម សូណង់ដូ

លោក​​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា
លោក​​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា
©វណ្ណារ៉ា

ដោយ លី ម៉េងហួរ

នៅ​ថ្ងៃ​ពុធ ទី​១០ តុលា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​តបត​នឹង​ការ​រិះគន់ ជា​លើក​ដំបូង តែ​មិន​ចេញ​ឈ្មោះ សំដៅ​លើ​ករណី​របស់​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ ក្នុង​បទចោទប្រកាន់ ពី​គម្រោង​បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ខេត្ត​ក្រចេះ​។ តាម​លោក​នាយក​រដ្ឋមន្ត្រី មិន​ថា គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល ឬក៏​មន្ត្រី​ប៉ូលិស​ទាហាន​ប៉េអឹម ផ្កាយ​ប៉ុន្មាន​នោះទេ ត្រូវ​តែ​ចាប់​មក​កាត់ទោស ឲ្យ​ធ្វើ​អំពើ​ខុសច្បាប់​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

10/10/2012 by លី ម៉េងហួរ

ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែតុលា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តបត ដោយ​មិន​ចេញ​ឈ្មោះ ទៅ​នឹង​ការ​រិះគន់​នានា ជុំវិញ​ការកាត់ទោស​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ ពិសេស​ករណី​របស់​លោក​ម៉ម​សូណង់ដូ ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ២០ ឆ្នាំ​។​
 
លោកនាយក​រដ្ឋមន្ត្រី៖ " ដើម្បី​រួច​ពី​ទោសទណ្ឌ ត្រូវ​បង្កើត​អង្គការ​ក្រៅរដ្ឋាភិបាល ឬ​ក៏​ធ្វើ​អ្នកកាសែត ឬ​ធ្វើ​បក្សនយោបាយ​។ អា​នឹង ទោះ​បី​ទៅ​លួច​គេ ទៅ​វ៉ៃ​គេ​បែកក្បាល ក៏​អត់​មានរឿង​ដែរ ព្រោះ​បើ​យើង​ចាប់​គេ​ដាក់​គុក អា​នឹង គេ​ថា បិទ​សិទ្ធិ​គេ​។ ដូច​អា​ការកាត់ទោស​កន្លងទៅ គេ​មិន​មែនបិទ​វិទ្យុ​ឯណា​? គេ​កាត់​អា​រឿង​បំផុសបំផុល ប្រឆាំង​អាជ្ញាធរ​សាធារណៈ​នោះ​តើ​!​។ អីចឹង​បើ​ចង់​រួច​ទោសទណ្ឌ ឧបមា​ថា អញចង់​មិន​ស្រួល​ហើយ ទៅ​បង្កើត​អង្គការក្រៅរដ្ឋាភិបាល​មួយ​ទៅ ដល់​យើង​ចាប់​មក​ផ្តន្ទាទោស អា​នឹង ឆាប់​រួចខ្លួន ​"​។
 
ជាមួយ​នឹង​ប្រសាសន៍​ដូច្នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ចេញ​ប្រតិកម្ម ដោយ​សំដៅ​ដល់​ករណី​របស់​លោក ម៉ម សូណង់ដូ ដោយ​លោក​សង្កត់ធ្ងន់​ថា ការ​ផ្តន្ទាទោស​ជនល្មើស​ច្បាប់ គឺ​មិន​គិត​ពី​សកម្មជន​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល ឬក៏​មន្ត្រី​ប៉ូលិស​ទាហាន ប៉េអឹម ពាក់​ផ្កាយ​ប៉ុន្មាន​នោះ​ទេ​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា " ព្រោះ​ស្រែក​លិច ស្រែក​កើត​។ នែ៎​វៃ​! និយាយ​ឲ្យ​ច្បាស់ អ្នកឯង​បក្សនយោបាយ ឬក៏​ស្អី ខ្ញុំ​អត់​ដឹង​ទេ តែ​ធើ​ខុសច្បាប់ គុក​ដូច​តែ​គ្នា​នឹង​។ មិន​ថា បក្សនយោបាយ មិន​ថា អង្គការក្រៅរដ្ឋាភិបាល មិន​ថា នរណា​ទេ សូម្បី​តែ​មន្ត្រី​ទាហាន​ផ្កាយ​ពីរ ផ្កាយ​បី ទាហាន​ប៉ូលិស​ប៉េអឹម ក៏​ជាប់ទោស ដូច​តែ​គ្នា​នឹង ​"​។​
 
តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២ បាន​សម្រេច​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿងក្តី​បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះ​ដី នៅ​ខេត្ត​ក្រចេះ​។ ប្រតិកម្ម​ចម្រុះ ធ្លាក់​មក​ពី​គ្រប់ទិសទី ថ្កោលទោស និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម សូណង់ដូ​។ ប្រតិកម្ម​ទាំងនោះ ចេញមក​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បារាំង សហភាព​អឺរ៉ុប អង្គការ​ជាតិ​-​អន្តរជាតិ និង​សមាគម​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​។
 
សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់ និង​ជា​លាយលក្ខណ៍អក្ស​រទាំង​នោះ បាន​ចាត់ទុកថា ករណី​លោក ម៉ម សូណង់ដូ ជា​រឿង​នយោបាយ និង​ធ្វើឲ្យប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ ម​ន្រី្ត​រដ្ឋាភិបាល បាន​តម្លើង​សំឡេង ចេញ​ប្រតិកម្ម​ច្រានចោល​នូវ​ការរិះគន់ ហើយ​បញ្ជាក់ថា ករណី​លោក ម៉ម សូណង់ដូ មិន​មែន​ជា​រឿង​នយោបាយ​ទេ តែ​រឿងក្តី​នោះ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ ខ្មែរ​សញ្ជាតិ​បារាំង ជាប់​ពាក់ព័ន្ធ​នឹង​ទោសឧក្រិដ្ឋ ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល៕​

tags: កម្ពុជា - ជម្លោះដីធ្លី - តុលាការ - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (4)

What's the real democratic administration ?

Nowaday, he can sentence everybody although they have high position in the government, but I wonder that if he does wrong, who can sentence him? I think no one can, this show that he is the strongest one in Cambodia and this is very unreasonable for democracy country like Cambodia.In a social democratic no one stronger than the voices 50%+1 of citizens. The democratic administration, they run it like a circle, it's no the base, no the highest point, no the asymetry point means that everybody controle each other by the deputies of people who were voted directly by the citizens. How can Cambodia becomes real democratic if most of the citizens don't try to think about politic and they think that it's not their obligation, it's the politicians' obligation?

nonsense

ការងុបងុលនឹងអំណាចពេកធ្វើឲ្យបុគ្គលបាត់បង់នូវឧត្តមគតិ៕​ តើខុសដែរឫ ធ្វើអ្វីៗដើម្បីប្រជាជនបែជាខុស មនុស្សភាគច្រើនយល់ឃើញថាខុស ហេតុអ្វីក៏គាត់ម្នាក់ឯងនិងបក្សពួកមួយក្តាប់តូចរបស់គាត់យល់ថាត្រូវ ......

បង្ហាញពីចិត្តមនុស្ស

វាព្រាបដូចជា អ្នកណាខ្លាំងជាង អ្នកនោះប្រាកដជាឈ្នះ ។ អ្នកឈ្នះជាទេវតា ទោះទេវតាអ្វី ក៏អ្នកដែលបានផលប្រយោជន៍ពីទង្វើនោះ តែងថាសម ថាត្រូវដែរ ។ ឯអ្នកចាញ់ជាចោរ និងចេះតែខុសរហូត.... និងមិនសមរហូត...

មុខមានអំណាច

មេដឹកនាំរបស់ខ្ញុំជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលមុខមានប្រជាប្រិយភាព និងអំណាច។ នរណាមើលទៅក៏គួរអោយសរសើរណាស់ចំពោះមុខរបស់គាត់ ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានមេដឹកនាំបែបនេះ​ ។ បើ RFI មិនយល់ទាស់ទេ ខ្ញុំសូមរូបថតមួយសន្លឹកនេះមក ។ តើបានទេបាទ? សូមអរគុណទុកជាមុន និងសូមជូនពរបុណ្យភ្ជំបិណ្ឌ ។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close