អានតួអត្ថបទ
កម្ពុជា

ថ្នាក់​ដឹកនាំ​ព្រះសង្ឃ​គំាទ្រ​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី ឆ្នាំ​២០១៣

នៅ​ថ្ងៃអាទិត្យ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហាញ​ពី​លិខិត​គំាទ្រ​របស់​មេដឹកនាំ ព្រះសង្ឃ​ទំាងពី​គណៈ នៅកម្ពុជា គំាទ្រ​ចំពោះ​បេក្ខភាព​របស់​លោក ជា​នាយក​រដ្ឋមន្រ្តី នៅ​​ឆ្នាំ​២០១៣ បន្ត​ទៀត។ ការចេញ​លិខិត​គំាទ្រ ចំពោះ​អ្នកនយោបាយ ​របស់​មេដឹកនាំ​​ព្រះសង្ឃ​ទំាងពីរ​​គណៈ គឺ​ជា​​ការលូកដៃ​ចូល​​របស់​ព្រះសង្ឃ ​ក្នុង​ឆាក​​នយោបាយ។ តួនាទី​​របស់​​ព្រះសង្ឃ​​ក្នុង​ឆាក​នយោបាយ​កំពុង​ប្រទាញ​​ប្រទង់គ្នា​នៅ​ឡើយ។ គណបក្ស​នយោបាយ​​ខ្លះ​ចង់​​អោយ​​ព្រះសង្ឃ​​និមន្ត​​ទៅ​បោះឆ្នោត គណបក្ស​​នយោបាយ​ខ្លះ​មិន​ចង់​អោយ​​ព្រះសង្ឃ​ប្រឡូក​ប្រឡាក់​​នឹង​​រឿង​​នយោបាយ​​ឡើយ។

សម្តេច​ព្រះសង្ឃ​​ដែល​ជា​ថ្នាក់ដឹកនាំ​ព្រះសង្ឃ​ទំាងពីរ​គណៈ គឺ គណៈ​ធម្មយុត្តិ​កនិកាយ និង​គណៈមហានិកាយ
សម្តេច​ព្រះសង្ឃ​​ដែល​ជា​ថ្នាក់ដឹកនាំ​ព្រះសង្ឃ​ទំាងពីរ​គណៈ គឺ គណៈ​ធម្មយុត្តិ​កនិកាយ និង​គណៈមហានិកាយ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:04

សេចក្តី​រាយការណ៍​របស់​អ៊ឹម ណាវិន​ពី​ទីក្រុង​ភ្នំពេញ

អ៊ឹម ណាវិន

បន្ទាប់​ពី​​បាន​ទទួល​ការគំាទ្រ ពី​សំណាក់​សមាជិក​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ ៧មករា កន្លងមកនេះ អោយ​លោកហ៊ុន សែន ធ្វើ​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី បន្តទៀត​សម្រាប់​ការ​បោះឆ្នោតឆ្នាំ ២០១៣​ខាងមុខ នៅថ្ងៃ​អាទិត្យ ទី ២៣ មករា​នេះ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​សែន​ បាន​បង្ហាញ​ពីញត្តិ​គាំទ្រ​បេក្ខភាព​របស់​លោក អោយ​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្រ្តី មក​ពី​មជ្ឈដ្ឋាន​ផ្សេងមួយ​ទៀត។

នោះ​គឺ​ជា​ញត្តិគំាទ្រ​ចេញ​ពី​ថ្នាក់ដឹកនាំ​ព្រះសង្ឃ​ទំាងពីរ​គណៈ គឺ គណៈ​ធម្មយុត្តិ​កនិកាយ និង​គណៈមហានិកាយ។

នៅក្នុង​ពិធីបុណ្យ​ចំរើន​ព្រះជន្ម សម្តេចព្រះសង្ឃ បួរ​ គ្រី នៃ​គណៈធម្មយុត្តិកនិកាយ នៅព្រឹក​ថ្ងៃអាទិត្យ​នេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ចំពោះ​លិខិត​គាំទ្រ របស់​សម្តេច​ព្រះសង្ឈ​ទំាងពីរ​គណៈ​ ដែល​បានគំាទ្រ​អោយ​លោក​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្រ្តី​បន្ត​ទៀត។
ការចេញ​ញត្តិគំាទ្រ​របស់​សម្តេចព្រះសង្ឃ ទំាងពីរ​គណៈនេះ ស្របពេល​ដែល​បញ្ហា​តួនាទី របស់​​ព្រះសង្ឈ នៅក្នុង​ឆាកនយោបាយ នៅកម្ពុជា កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ប្រទាញ​ប្រទង់​នៅ​ឡើយ។ គណបក្ស​នយោបាយខ្លះ មិនចង់អោយ​ព្រះសង្ឃចូល​រួមក្នុង​ឆាក​នយោបាយ តែ​គណបក្ស​នយោបាយ​ខ្លះ​ទៀត​ គាំទ្រ​អោយ​ព្រះសង្ឃ​ចូលរួម ក្នុង​ការបោះឆ្នាត។

តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ព្រះសង្ឃ​ក៏​ជា​ពលរដ្ឋ​មាន​សិទ្ឋិ​បោះឆ្នោត​ដូច​ពលរដ្ឋ​ទូទៅទៀត។ ប៉ុន្តែ​បើ​តាម​ច្បាប់​គណបក្ស​នយោបាយ​វិញ ព្រះសង្ឃ​ត្រូវ​បាន​ហាម​មិន​អោយ​ចូល​រួម​ក្នុង​ឆាក​នយោបាយ ដូចជា​កងកម្លាំង​ប្រដាប់​អាវុធ​ដែរ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា មាន​យោបល់​ថា ព្រះសង្ឃ​គួរ​ស្ថិតនៅ​ចន្លោះ​កណ្តាល រវាង​អ្នកនយោបាយ ប្រសើរ​ជាង ការគំាទ្រ​គណបក្ស​ណាមួយ។

ព្រះសង្ឃ​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ ៥ម៉ឺន​អង្គ ចំនួននេះ​មិនច្រើន​ទេ បើ​ប្រៀបធៀប​ជាមួយ​ចំនួន​ប្រជាពលរដ្ឋ​មាន​សិទ្ឋិ​បោះឆ្នាត ប្រមាណ​៨លាន​នាក់នោះ។ ប៉ុន្តែ​អ្នកនយោបាយ​តែងតែ​ចង់​អូសទាញ​សំឡេង​ព្រះសង្ឃ​ដោយសារ​ព្រះសង្ឃ​មាន​ឥទ្ឋិពល​ខ្លំាងទៅ​លើ​​ប្រជាពលរដ្ឋ​ខ្មែរ​៨០%​ដែល​គោរព​ព្រះពុទ្ឋសាសនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ