ពុធ 17 តុលា 2012
ជំងឺរលាកថ្លើមប្រភេទ B គ្មានថ្នាំព្យាបាលកម្ចាត់មេរោគ តែមានថ្នាំការពារ
ថ្នាំការពារជំងឺរលាកថ្លើមប្រភេទB ត្រូវបានបញ្ជូលក្នុងកម្មវិធីជាតិតាំងពីឆ្នាំ២០០៦ នៅកម្ពុជា
Guetty Images/ ERproductions Ltd
បច្ចុប្បន្ននេះ ជំងឺថ្លើមហាក់ដូចជាកើតច្រើនចំពោះបណ្តាជនខ្មែរ។ នេះមិនមែនមានន័យថា ជំងឺរលាកថ្លើមជាជំងឺថ្មីទេ ! ប៉ុន្តែ ដោយសារមធ្យោបាយផ្សព្វផ្សាយកាន់តែសម្បូរបែប ដោយសារការយល់ដឹង បណ្តាជនខ្មែរបានមកត្រួតពិនិត្យសុខភាពកាន់តែច្រើន កាន់ទូលំទូលាយ ទើបវែករកឃើញមានអាការៈរោគ រលាកថ្លើម កាន់តែច្រើនដូច្នេះ។ ពីដើមមកករណីរលាកថ្លើមនៅកម្ពុជា ច្រើនតែរកឃើញនៅក្នុងដំណាក់កាលចុងក្រោយ ដែលវេជ្ជសាស្ត្រលែងជួយកើតប៉ុណ្ណោះ។ ជំងឺរលាកថ្លើម មានច្រើនប្រភេទ ៖ ប្រភេទ A B C D និង E ។ល។និង។ល។ នៅថ្ងៃនេះ លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ប្រធានផ្នែក ផ្នែកជំងឺក្រពះពោះវៀនថ្លើម នៅមន្ទីរពេទ្យកាល់ម៉ែត្រក្រុងភ្នំពេញ សូមពន្យល់បំភ្លឺ អំពីជំងឺរលាកថ្លើមប្រភេទបេ។

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ