អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់ បរិហារ​ឧស្សាហកម្ម​ថ្នាំជក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សុខភាព​ពិភពលោក​បាន​ជ្រើស​រើស​ប្រធានបទ “ទប់​ស្កាត់​ការ​ជ្រៀត​ជ្រែក​​របស់​ឧស្សាហកម្ម​ថ្នាំ​ជក់” មក​ធ្វើ​ជា​ប្រធានបទ​​សំរាប់​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី ៣១ ឧសភា ២០១២។

© OMS
ផ្សាយពាណិជ្ជកម្ម

ថ្នាំ​ជក់ ឬ​បារី គឺ​បុព្វហេតុ​ដ៏​ចម្បង​មួយ​នៃ​មរណភាព​ នៅ​លើ​ពិភពលោក ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​១០​នាក់​ មាន​ម្នាក់​ស្លាប់​ព្រោះ​ឥទ្ធិពល​បារី។ ក្នុង​មួយ​ឆ្នាំៗ ជំងឺ​បង្ក​មក​ពី បារី​និង​​ផ្សែង​បារី​​សម្លាប់​មនុស្ស​ជិត​៦​លាន​នាក់ នៅ​លើ​ពិភពលោក ក្នុង​នោះ​ជាង​កន្លះ​លាន​នាក់​ជាមនុស្ស​ស្រូប​ផ្សែង​បារី​ពីគេ។ ​ម្យ៉ាង​វិញ​ទៀត​ចំនួន​ជន​រង​គ្រោះ​នឹង​អាចកើន​ឡើង​ដល់​៨​លាន​​នាក់​ ពីពេល​នេះ​​ដល់​ឆ្នាំ​២០៣០ ក្នុង​នោះ​ជន​រង​គ្រោះ​ជាង​៨០%​ជា​ប្រជាជន​រស់​នៅ​ក្នុង​ស្រុក​ក្រី​ក្រ កំពុង​អភិវឌ្ឍន៍ មាន​ប្រាក់​ចំណូល​តិច និង​មធ្យម។

ក្នុង​ពេល​ដែល​មាន​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ​ ភ្ជាប់​ខ្លួន​ទៅ​នឹង​សន្ធិសញ្ញារបស់​អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់​នោះ ឧស្សាហកម្ម​ថ្នាំ​ជក់​ ក៏​បាន​បង្កើន​កម្លាំង​ និង​យុទ្ធនាការ​រំខាន​កាន់​តែ​ខ្លាំង​ដែរ (ឧស្សាហកម្ម​ថ្នាំ​ជក់​បាន​ប្រើ​គ្រប់​មធ្យោបាយ​​ ៖ បញ្ចុះ​តម្លៃ ជួយ​ឧបត្តម្ភ​កម្មវិធី​ផ្សេងៗ​ដើម្បី​ប្រយោជន៍​ថ្នាំ​ជក់ ប្រឆាំង​នឹងគំនិត​ផ្តួច​ផ្តើម​​របស់​ប្រទេស​ខ្លះ​ដែល​ចង់​ចេញ​ច្បាប់​ហាមឃាត់​មិន​ឱ្យ​ជក់​បារី​តាម​ទី​សាធារណៈ ហាមឃាត់​មិន​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ ។ល។ និង​។ល។)

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ឆ្នាំ​២០១២ នេះ ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់​ ចង់​ផ្តល់ព័ត៌មាន​​ដល់​អ្នក​ជក់​បារី​គ្រប់​រូប និង​ដល់​មហាជន​ទូទៅ​ អំពី​ការ​ជ្រៀត​ជ្រែក​​ ​ភូត​ភរ​កុហក​របស់​ ឧស្សាហកម្ម​ថ្នាំ​ជក់។ ​ពេល​មួយ​ឆ្នាំនេះ​​តែ​ម្តង អង្គការ​សុខភាពពិភពលោក​ បាន​សំណូម​ពរ​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ ដៅ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​ចង្រៃ​នៃបារី​នេះ ដោយ​វាយ​ប្រហារ​ទៅ​លើ​ការ​ជ្រៀត​ជ្រែក​របស់​ឧស្សាហកម្ម​ថ្នាំ​ជក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ