កូដកម្មទូទៅ ដើម្បីប្រាក់ខែជាអប្បបរិមាណ
ការអំពាវនាវឱ្យធ្វើកូដកម្មទូទៅ នៅប្រទេសឥណ្ឌាប្រកាសជាឯកច្ឆន្ទ ដោយសហជីពនានា រួមទាំងសហជីពខ្លះដែលសមាជិកធ្វើការនៅក្នុងរដ្ឋាភិបាលទៀតផង ត្រូវធ្វើឱ្យមានបាតុកម្ម នៅថ្ងៃអង្គារ២៨កុម្ភៈនេះ នៅតាមវិថីនានានៃទីក្រុងNew Delhiរបស់ជនរាប់លាននាក់ដែលទាមទារឱ្យកែលម្អឱ្យបានប្រសើរជាងសព្វថ្ងៃសិទ្ធិធ្វើការនិងការកំណត់ប្រាក់ខែជាអប្បបរិមាណ។
អង្គការសហជីពចំនួន១១បានចុះហត្ថលេខាលើសេចក្តីអំពាវនាវឱ្យធ្វើកូដកម្ម ដើម្បីគាបសង្កត់ទៅលើរដ្ឋាភិបាលកណ្តាលនិយមលម្អៀងទៅខាងឆ្វេងរបស់លោកនាយករដ្ឋមន្ត្រីManmohan Singhដែលត្រូវគណបក្សជំទាស់ចោទថា ស្ថិតនៅទ្រឹងអសកម្មភាព។លោកនាយករដ្ឋមន្ត្រីបានសុំដោយឥតប្រយោជន៍ឱ្យគណបក្សជំទាស់លុបចោលការសម្ញែងកម្លាំងនេះ។
ស្របតាមអគ្គលេខាធិការនៃសមាជសហជីពឥណ្ឌា "គឺជាឱកាសជាប្រវត្តិសាស្ត្រ។ ជាលើកទីមួយ សហជីពធំៗទាំងអស់រួមគ្នាតវ៉ាប្រឆាំងនឹងនយោបាយប្រឆាំងពលកម្មរបស់រដ្ឋាភិបាល"។ គេទាមទារឱ្យកំណត់ប្រាក់ខែជាអប្បបរិមាណទូទាំងប្រទេសជាតិ ឱ្យចុះកិច្ចសន្យាការងារគ្មានកំណត់ពេលសំរាប់ពលករបណ្តោះអាសន្នចំនួន៥០លាននាក់ និងសុំឱ្យចាត់វិធានការសក្តិសិទ្ធិដើម្បីទប់ការឡើងថ្លៃទំនិញ។ ធ្វើកូដកម្ម គឺជាជម្រើសតែមួយគត់សំរាប់ពលករ ដើម្បីការពារសិទ្ធិរបស់ខ្លួនទល់នឹងរដ្ឋាភិបាលដែលប្រឆាំងនឹងប្រជាជន។
រដ្ឋអំណាចដែលត្រូវបានរញ្ជួយដោយរឿងអាស្រូវពុករលួយជាបន្តបន្ទាប់គ្នា ប៉ុនប៉ងជាច្រើនខែមកហើយប្រយុទ្ធទល់នឹងអតិផរណាដ៏ខ្លាំងដោយអនុវត្តនយោបាយរូបិយវត្ថុរបៀបឈ្លានពាន។ ប៉ុន្តែលទ្ធផលក្រមកដល់ ហើយការឡើងថ្លៃនៃទំនិញបានធ្វើឱ្យយ៉ាប់យ៉ឺនថែមទៀតស្ថានភាពរស់នៅរបស់ជនក្រីក្ររាប់លាននាក់៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ