ក្រិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 07 វិច្ឆិកា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 07 វិច្ឆិកា 2011

ប្រទេស​ក្រិក​រង់ចាំ​នាយក​រដ្ឋមន្ត្រី​ថ្មី

©Reuters

ដោយ វីនស្តុន រតនា

ពិត​ជា​នឹង​មាន​រដ្ឋាភិបាល​ចម្រុះ​ នៅ​ប្រទេស​ក្រិក។ គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នៃ​ប្រទេស​បាន​យល់​ព្រមព្រៀង​គ្នា​ជា​ប្រវត្តិសាស្ត្រ​ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​៦​វិច្ឆិកា​ម្សិលមិញ។ កិច្ច​ព្រមព្រៀង​គ្នា​នេះ ប្រមើល​ទុក​ការតែងតាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ ចាប់​ពី​ថ្ងៃ​ចន្ទ​៧​វិច្ឆិកា​នេះ។​បច្ចុប្បន្ន​នាយក​រដ្ឋ​មន្ត្រី​ Georges​ Papandréou​នឹង​លា​ឈប់​ពី​មុខ​តំណែង។

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា
 

07/11/2011 by វីនស្តុន រតនា

 

លោក​Georges​ Papandréou​ពុំ​ទាន់​បាន​លា​ឈប់​ទេ​ ​ ​ ប៉ុន្តែ​សេចក្តី​ជូន​ដំណឹង​មួយ​ ល្ងាច​មិញ​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ គាត់​នឹង​ពុំ​ដឹក​នាំ​រដ្ឋាភិបាល​ថ្មី​ឡើយ​។​ដូច្នេះ​ គាត់​នឹង​ចាកចេញ​ពី​មុខងារ​ខ្លួន​២ឆ្នាំ​មុន​ចប់​អាណត្តិ​របស់​ខ្លួន។
 
នៅ​ថ្ងៃ​ចន្ទ​៧​វិច្ឆិកា​នេះ​ ​ ​ ពួក​អ្នក​សង្គមនិយម​និង​ពួក​អ្នក​អភិរក្សនិយម​ត្រូវ​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី។ សំរាប់​មុខ​តំណែង​នេះ​ ​ មាន​បេក្ខជន​សំណព្វ​ពីរ​រូប​គឺ​បេក្ខជន​ទី១​ ជា​បច្ចុប្បន្ន​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ លោក​Evangelos​ Venizelos​ ​ ​ រីឯ​បេក្ខជន​ទី​២​ជា​អតីត​អនុប្រធាន​ធនាគារ​កណ្តាល​អឺរ៉ូប​ពី​ឆ្នាំ​២០០២​មក​ទល់​ឆ្នាំ​២០១០​ លោក​Lucas​ Papademos។
 
រដ្ឋាភិបាល​ថ្មី​តាម​ធម្មតា​ នឹង​ត្រូវ​ចូល​បំពេញ​មុខ​ងារ​ខ្លួន​និង​ទទួល​ទំនុក​ទុក​ចិត្ត​ពី​រដ្ឋសភា​ ចាប់​ពី​ពេល​នេះ​ទៅ​មួយ​សប្តាហ៍​ទៀត។ អាទិភាព​បន្ទាន់​ទី​១ គឺ​ត្រូវ​ធ្វើ​ឱ្យ​រដ្ឋសភា​ក្រិក​ឱ្យ​សច្ចាប័ន​ទៅ​លើ​ផែនការ​ថ្មី​ជួយ​សង្គ្រោះ​អឺរ៉ូប។ ប៉ុន្តែ​ គ្មាន​អ្វី​បង្ហាញ​ភ័ស្តុតាង​ថា​ ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ​ ដោយ​ហេតុ​ថា​ គណបក្ស​ស្តាំនិយម​ប្រឆាំង​ជានិច្ច​ទល់​នឹង​វិធានការ​រឹត​ត្បិត​ថ្មីៗ​ប្រមើល​ទុក​ដោយ​ផែនការ​ប្រឆាំង​នឹង​វិបត្តិ​នេះ។
 
ពួក​អ្នក​សង្គមនិយម​បាន​ព្រមាន​ប្រាប់​រួច​ស្រេច​ទៅ​ហើយ​ថា គឺ​ទាល់​តែ​ បន្ទាប់​ពី​ផែនការ​នេះ​នឹង​ចូល​ជា​ធរមាន​ ​ ទើប​ការបោះ​ឆ្នោត​សភា​មុន​ពេល​កំណត់​នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​។​កាល​បរិច្ឆេទ​សំរាប់​ការបោះ​ឆ្នោត​នេះ គឺ​ថ្ងៃ​១៩​កុម្ភៈ​ឆ្នាំ​២០១២៕
 

 

tags: ក្រិក - សហភាពអឺរ៉ុប - សេដ្ឋកិច្ច
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close