រុស្ស៊ី-ហ្សកហ្ស៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 22 មីនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 22 មីនា 2012

ហ្សកហ្ស៊ី​​ចង់មាន​​ទំនាក់​ទំនង​ល្អ​ជាមួយ​​រុស្ស៊ី​​ប៉ុន្តែ​​ក្នុងល័ក្ខខ័ណ្ឌ​​ជាក់លាក់​​

លោកប្រធានាធិបតី​​ហ្សកហ្ស៊ី Mikheil Saakachvili (ឆ្វេង) និង​ លោកស្រី ​ហ៊ីឡារី ​គ្លីនតុន
លោកប្រធានាធិបតី​​ហ្សកហ្ស៊ី Mikheil Saakachvili (ឆ្វេង) និង​ លោកស្រី ​ហ៊ីឡារី ​គ្លីនតុន
Reuters / Irakli Gedenidze

ដោយ កែវ ឆាយា

ស្របនឹង​លទ្ធផល​នៃ​ការស្ទង់​មតិ​ចេញថ្ងៃនេះ​ ដោយ​“ វិជ្ជាស្ថាន​ប្រជាធិបតេយ្យ​នៃស.រ.អា.” ​បណ្តាជន​ហ្សកហ្ស៊ី​ភាគច្រើន​ដាច់ខាត​ ដល់ទៅ​ ៨៨%​ មិនពេញចិត្ត​ទេ​នឹង​ទំនាក់​ទំនង​បច្ចុប្បន្ន​ជាមួយរុ​ស្ស៊ី​ ប្រទេស​ដែល​ត្រូវថ្នាក់​ដឹកនាំ​ហ្សកហ្ស៊ី​សព្វថ្ងៃ​និយម​ហៅ​ដោយប្រើ​ពាក្យថា​ “ប្រទេសជិតខាង​នៅខាងជើង”។

សេចក្តីរាយការណ៍របស់​ កែវ ឆាយា
 

22/03/2012 by កែវ ឆាយា

 

គួររំលឹកថា ​រុស្ស៊ីនិង​ហ្សកហ្ស៊ី​ក្លាយជា​សត្រូវ​នឹងគ្នា​តាំងពី​ខែសីហា​ឆ្នាំ២០០៨​មក​រហូត​ដល់ដាច់​ទំនាក់​ទំនង​ការទូត​តែម្តង​ក្រោយពី​មាន​អន្តរាគមន៍​ទ័ព​រុស្ស៊ី​ចូល​ក្នុង​រដ្ឋ​ហ្សកហ្ស៊ី​ហើយជា​ពិសេស​ក្រោយពី​រុស្ស៊ី​ទទួល​ស្គាល់​ឯករាជ្យ​ដែនដី​អបគម​របស់​ហ្សកហ្ស៊ី​ពោលគឺ​
Abkhazie​ និង​Ossetie​ ខាងត្បូង។
 
ចំណែក​ការស្ទង់មតិ​ធ្វើដោយ​ “ វិជ្ជាស្ថាន​ប្រជាធិបតេយ្យនៃ​ស.រ.អា.”​ ក្នុងចន្លោះ​ពីថ្ងៃ​២២មេសា​ដល់ថ្ងៃ​៥មីនា​កន្លង​ទៅ ​ហើយដែល​លទ្ធផល​វាទើប​ចេញ​ផ្សាយ​ថ្ងៃនេះ​ គឺជុំវិញ​សំនួរ​ ៖ ​តើ​បណ្តាជន​ ហ្សកហ្ស៊ី​យល់ឃើញ​យ៉ាងណា​ដែរ​ ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ប្រទេស​ចំពោះ​នយោបាយ​ផ្ទៃក្នុង​ចំពោះ​បញ្ហា​សង្គម​ ហើយ​ជា​ពិសេស​ចំពោះ​នយោបាយ​ក្រៅ​ប្រទេស​របស់​ហ្សកហ្ស៊ី។
 
ស្របនឹង​លទ្ធផល​ទទួល​បាន​ប្រជាពលរដ្ឋ​ហ្សកហ្ស៊ី​ដល់ទៅ​៤៩% ​យល់ថា​រុស្ស៊ី​ជាគ្រោះថ្នាក់​មែនពិត​ដល់រដ្ឋ​ហ្សកហ្ស៊ី​ ហើយ៣០%​ទៀត​ឯកភាព​ជាមួយមតិ​បែបនេះ​ ប៉ុន្តែ​គ្រោះថ្នាក់​នោះ ​មិនជា​ធំណាស់ណា​ទេ។​ មានតែ​៨%ប៉ុណ្ណោះ​ ដែលមិន​ចាត់ទុក​រុស្ស៊ី​ជាគ្រោះថ្នាក់​អ្វីណាទេ។
 
ជាការកត់​សម្គាល់​ ក្នុងឆ្នាំ​ទៅមិញ​ នៅរុស្ស៊ី​ក៏មាន​ធ្វើការ​ស្ទង់មតិ​ដែរ ​អំពី​ឥរិយាបថ​ពលរដ្ឋ​រុស្ស៊ី​ ចំពោះ​ហ្សកហ្ស៊ី។​ តាមការស្ទង់​មតិនោះ​ ហ្សកហ្ស៊ី​ស្ថិតនៅ​ក្នុងចំណោម​៣ប្រទេស​នាំមុខគេ ​ជា​សត្រូវ​ របស់​រុស្ស៊ី​នៅទន្ទឹម​នឹង​ជប៉ុន​ និង​ បេឡារុស។​ បីប្រទេសនេះ​ កាលពីមុនៗ​ មិនដែល​មាន​ឈ្មោះជា​សត្រូវ​នឹងរុស្ស៊ី​ឡើយ។​ ដ្បិត​ក្នុង​សម្បជញ្ញៈ​អ្នកស្រុក​រុស្ស៊ី​នៅសម័យ​មុនឆ្នាំ២០០០ ​តែងបាន​ជាប់ឈ្មោះ​ ជាសត្រូវ​របស់​រុស្ស៊ី ​គឺ​អាហ្វហ្កានីស្ថាន​ អ៊ីរ៉ង់​ អ៊ីរ់ាក់។
 
រីឯ​ការស្ទង់​មតិ​ធ្វើដោយ​ “ វិជ្ជាស្ថាន​ប្រជាធិបតេយ្យនៃ​ស.រ.អា.”​ ក៏បង្ហាញ​ឲ្យឃើញថា​ ៖
- បណ្តាជន​ហ្សកហ្ស៊ី​ ៦៦%​ គាំទ្រ​គោលជំហរ​ប្រធានាធិបតី​ខ្លួន​ លោក​ Saakashvili​ ដែល​អំពាវនាវ​រុស្ស៊ី ​ឲ្យធ្វើ​កិច្ចចរចា​ ប៉ុន្តែ​លុះណា​តែ​ក្នុង​ល័ក្ខខ័ណ្ឌ​ដែលទីក្រុង​ម៉ូស្គូ​ដកស្ថានទូត​ខ្លួន​ចេញពី​ Abkhazie ​និង​ Ossetie​ ខាងត្បូងទៅ។
- ហើយមាន​ដល់ទៅ​៧៤%​ ឯណោះ ​ដែល​អនុម័ត​គោលដៅ​របស់​រដ្ឋាភិបាល​ហ្សកហ្ស៊ី​ដើម្បី​ឲ្យប្រទេស​នេះ​បានចូល​ជាសមាជិក​ បក្សសម្ព័ន្ធ​អូតង់​និង​សហភាពអឺរ៉ុប។
- ចំណែក​មតិ២៦%​ គាំទ្រ​ដល់សំណើ​ពួក​អ្នកដឹកនាំ​បក្សប្រឆាំង​ខ្លះថា​ឲ្យ​ហ្សកហ្ស៊ី​ ​សុខចិត្ត​ប្រកែក​កុំចូល​បក្ស​សម្ព័ន្ធ​អូតង់​អី​ ឲ្យតែ​បង្វែរ​ដែនដី​អបគម​Abkhazie​ និង​ Ossetie​ខាងត្បូង​ដែលសព្វថ្ងៃ​កាន់កាប់​ដោយកងទ័ព​រុស្ស៊ី​បាន​ត្រឡប់​ទៅនៅ​ក្នុង​រដ្ឋហ្សកហ្ស៊ី​វិញ៕

 

tags: ទំនាក់ទំនងអន្តរជាតិ - រុស្ស៊ី - ហ្សកហ្ស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close