អានតួអត្ថបទ
បទយកការណ៍

ជនជាតិ​បារាំង​ផលិត​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ដែល​បាត់បង់ តាំង​ពី​សម័យ​អង្គរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ លោក ប៉ាទ្រីក គែសាឡេ ( Patrick Kersalé ) បាន​ធ្វើ​ដំណើរ​ពាសពេញ​ពិភពលោក ជាពិសេស នៅ​អាហ្វ្រិក​ខាងលិច នៅ​អាស៊ីអាគ្នេយ៍ ឥណ្ឌា នេប៉ាល់ និង​នៅ​អឺរ៉ុប ដើម្បី​ស្វែង​រក​បទ​ភ្លេង​បុរាណ ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់ ក្នុង​គោល​បំណង​អភិរក្ស​ស្មារតី​ចងចាំ ក្នុង​វិស័យនេះ និង​ស្នើឡើង​នូវផែនការ​អភិរក្ស។ នៅកម្ពុជា លោក ប៉ាទ្រីក បាន​ធ្វើដំណើរ​មកជាច្រើនដង ហើយ​ប្រមែប្រមូល​ឯកសារ​សោតទស្សន៍ នៅ​តាម​ប្រាសាទនានា ក្នុង​ឧទ្យានអង្គរ និង​សាកសួរ​ជនជាតិដើម នៅ​ខេត្ត​រតនគិរី និង​ខេត្ត​​មណ្ឌលគិរី។ ចុងក្រោយនេះ លោក​បាន​ផលិត​ឡើងវិញ​នូវ​ឧបករណ៍​ភ្លេង​បុរាណខ្មែរ ប្រហែល ៥០ ប្រភេទ រួមមាន៖ ត្រែទ័ព ស្គរធំតូចគ្រប់​ប្រភេទ ប៉ីអរ សាដៀវ ពិណ និងតាខេ ជាដើម។ ឧបរកណ៍​ភ្លេងបុរាណ​ខ្មែរទាំងនោះ​ត្រូវ​បាន​តាំង​បង្ហាញ​មហាជន ក្នុង​ពិព័រណ៍ នៅ​វិទ្យាស្ថាន​បារាំង ក្នុងទីក្រុងភ្នំពេញ មុន​នឹងនាំ​យកទៅ​ប្រគុំ​រួមគ្នា នៅខេត្ត​សៀមរាប-អង្គរ នាដើម​ខែធ្នូ។ 

ពិព័រណ៍​ឧបករណ៍​បុរាណ ដែល​ជនជាតិ​បារាំង​បាន​ស្រាវជ្រាវ​រកឃើញ​នៅកម្ពុជា​សម័យ​បុរាណ
ពិព័រណ៍​ឧបករណ៍​បុរាណ ដែល​ជនជាតិ​បារាំង​បាន​ស្រាវជ្រាវ​រកឃើញ​នៅកម្ពុជា​សម័យ​បុរាណ © លី ម៉េងហួរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ