អានតួអត្ថបទ
បារាំង

ប៉ារីស​រង​ការបាញ់​រះ​ច្រើន​កន្លែង​ផ្ទួនៗ​គ្នា

អ្នក​ថត​រូប​ម្នាក់​​របួស​ធ្ងន់ និង​ការ​ភ័យ​ស្លន់​ស្លោ​ខ្លាំង​ បន្ទាប់​ពី​បុរ​សម្នាក់ កាន់​កាំ​ភ្លើង​នឹង​ដៃ ស្ទុះ​ចូល​ទៅ​បាញ់​រះ​មុខ​ទីស្នាក់ការ​កាសែត​ លីបេរ៉ាស្យុង នា​ទីក្រុង​ប៉ារីស មុន​នឹង​រត់​គេច​ខ្លួន​បាត់​ទៅ។ ពី​រ​បីនាទី​ក្រោយ សំឡេង​ផ្ទុះ​កាំភ្លើង​បាន​លាន់​ឮ​ឡើង​ នៅ​មុខ​ធនាគារ​Société Générale នៅ សង្កាត់​ពាណិជ្ជកម្ម​ La defense​ ជាយ​ទីក្រុង​ប៉ារីស ដោយ​បុរស​ម្នាក់​បាន​ស្រែក​ចាប់​ចំណាប់ថ្នូរ​ផង។ សេចក្តី​រាយការណ៍​ បង្ហាញ​ពី​ស្នាដៃ​មនុស្សតែ​ម្នាក់ ប៉ុន្តែ​គេ​មិន​ទាន់​រក​ឃើញ​ទំនាក់ទំនង​នៃ​ហេតុការណ៍​បាញ់​រះ​កណ្តាល​ក្រុង​ទាំង​ពី​រនេះ​ទេ។

ប៉ូលិស​ពង្រឹង​សុវត្ថិភាព​នៅ​មុខ​ទីស្នាក់​ការ​កាសែត Libérationក្រោយ​ការ​វាយប្រហារ​​ប្រដាប់​អាវុធ​
ប៉ូលិស​ពង្រឹង​សុវត្ថិភាព​នៅ​មុខ​ទីស្នាក់​ការ​កាសែត Libérationក្រោយ​ការ​វាយប្រហារ​​ប្រដាប់​អាវុធ​ REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

កាសែត​លីបេរ៉ាស្យុង ដែល​គេ​ស្គាល់​ថា​ជា​កាសែត​មាន​និន្នាការ​ឆ្វេង​និយម បាន​រង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ចន្ទនេះ ដោយ​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ​ម្នាក់ ប៉ុន្តែ​មាន​អត្តសញ្ញាណ​ប្រហាក់​ប្រហែល​នឹង​បុរស​ដៃ​ដល់​បាញ់រះ​នៅ​មុខ​ទីស្នាក់ការ​ទូរទស្សន៍​បារាំង BFMTV កាលពី​ថ្ងៃ​សុក្រ​មុន។ ជន​រងគ្រោះ​ជា​អ្នក​ជំនួយការ​ថត​រូប កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង។

 
ពេល​នេះ​កង​កម្លាំង​ប៉ូលិស​ត្រូវ​បានដាក់​ពង្រាយ​ ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​តាម​បណ្តា​ទីស្នាក់ការ​សារព័ត៌មាន​បារាំង​​ផ្សេងៗ​នាទីក្រុង​ប៉ារីស។ ​ព្រោះ​ទាំង​ប្រធានាធិបតី​ ទាំង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សុទ្ធ​តែ​បាន​បង្ហាញ​​សាមគ្គី​ភាព ​និង​ការ​ធានា​អះអាង​រក្សា​សុវត្ថិភាព​ដល់​​អ្នក​សារព័ត៌មាន (កាសែត និង​ទូរទស្សន៍) ដែល​​តំណាង​ឱ្យ​សេរីភាព​ និង​ប្រជាធិបតេយ្យ។

ពី​រ​បី​នាទី​ក្រោយ​មក​ មាន​ការ​បាញ់​រះ​​ជា​ច្រើន​គ្រាប់​ផ្សេង​ទៀត នៅ​សង្កាត់​​ពាណិជ្ជកម្ម​ជាយ​ទីក្រុង​ប៉ារីស តែ​ជា​សំណាង​ល្អ​គ្មាន​បង្ក​គ្រោះថ្នាក់​​ដល់​មនុស្ស។ បើ​តាម​ប៉ូលិស​មាន​អ្នក​បើក​បរ​រថយន្ត​ម្នាក់ បាន​ក្លាយ​ជា​ចំណាប់​ខ្មាំង បង្ខំ​ចិត្ត​ត្រូវ​ដឹង​បុរស​មាន​កាំភ្លើង​ទៅ​បង្ក​អស្ថិរភាព​នៅ​សង្កាត់​ ឡាដេហ្វង់។ ​

ហេតុការណ៍​បាន​បំផុស​ជា​សំណួរ​ជា​ច្រើន​​ ទាក់ទង​នឹង​ការ​ស្ទុះ​ឡើង​នៃ​អំពើ​ហិង្សា​ក្នុង​ស្រុក​ គ្មាន​​​ការ​បក​ស្រាយ​អ្វី​ថា​ជា​អំពើ​ភេរវកម្ម​ទេ។ ប៉ុន្តែ​គួរឱ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ក៏​បាន​កើត​ឡើង​ជា​បន្ត​នៅ​ការិយាល័យ​កាសែត លីបេរ៉ាស្យុង។ ការ​វាយប្រហារ​មាន​មក​ពី​គ្រប់​ទិស​ទី នៃ​ភព​ផែន​ដី មាន​ជា​អាទិ៍​មក​ពី​ថៃ និង​រុស្ស៊ី។ រហូត​មកទល់​ពេល​នេះ​ ពុំ​ទាន់​មាន​សេចក្តី​សន្និដ្ឋានអ្វី​ ​​ ភ្ជាប់​​ហេតុ​ការណ៍​​ទាំ​ងពីរ​នេះ​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ