សុក្រ 24 កុម្ភៈ 2012
ការសុំទោសរបស់ឌុចត្រូវបានផ្សព្វផ្សាយជាលើកដំបូងក្នុងខេត្តកំពង់ធំ
ការសុំទោស និងចម្លើយសារភាពរបស់ឌុចត្រូវចាក់បញ្ជាំងនៅខេត្តកំពង់ធំ
©ចាន់ លីដា
សវនាការសំណុំរឿង០០១ត្រូវបានបិទបញ្ចប់ជាស្ថាពរ។ អតីតមេគុកទួលស្លែង កាំង ហ្គេចអ៊ាវ ហៅឌុច ក៏ត្រូវបានតុលាការកាត់អោយជាប់ទោសអស់មួយជីវិត។ ពាក្យសុំទោស និងការសារភាពទោសរបស់ឌុច ក៏កំពុងក្លាយជាភស្តុតាង និងសក្ខីកម្មមួយដ៏សំខាន់ក្នុងសំណុំរឿង០០២។ នៅក្នុងសប្តាហ៍នេះ សាលាក្តីខ្មែរក្រហមបានចាប់ប្រតិបត្តិការថ្មីមួយទៀត ក្នុងការចាក់បញ្ចាំង និងផ្សព្វផ្សាយជាសាធារណៈនូវកម្រងនៃការសុំខមាលទោសរបស់ឌុច នៅខេត្តកំពង់ធំ ទឹកដីនៃស្រុកកំណើតរបស់ឌុច និងមេដឹកនាំកំពូលប៉ុលពត។ ប្រជាជន ជាជនរងគ្រោះក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំ បានស្វាគមការទទួលសារភាព ទោសរបស់ឌុច ប៉ុន្តែនៅចាំមើល និងស្តាប់លឺ នូវការបំភ្លឺរបស់មេដឹកនាំកំពូលៗ ទាំងបួនរូបផ្សេងទៀត។
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ