កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 03 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 04 កុម្ភៈ 2012

អតីត​​ប្រធាន​គុក​ទួលស្លែង​ជាប់​គុក​មួយ​ជីវិត​

អតីត​ប្រធានគុគទួលស្ថែង​ក្នុងសម័យខ្មែរក្រហម​ឈ្មោះ កាំង​ ហ្គេចអ៊ាវ​ហៅ​ឌុច ត្រូវបាន​តុលាការ​កំពូលនៃសាលាក្តីខ្មែរក្រហម​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត
អតីត​ប្រធានគុគទួលស្ថែង​ក្នុងសម័យខ្មែរក្រហម​ឈ្មោះ កាំង​ ហ្គេចអ៊ាវ​ហៅ​ឌុច ត្រូវបាន​តុលាការ​កំពូលនៃសាលាក្តីខ្មែរក្រហម​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត
REUTERS/Nhet Sokheng/

ដោយ លី ម៉េងហួរ

តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​សម្រេច​ដាក់ទោស​អតីត​ប្រធាន​គុក​ទួលស្លែង​ក្នុង​សម័យ​ខ្មែរ​ក្រហម​ឈ្មោះ​កាំង ហ្គេចអ៊ាវ ហៅ​ឌុច​ អោយ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ នេះ​គឺ​ជា​សាលដីកា​​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា​ក្នុង​សំណុំរឿង​០០១​នេះ។ ក្នុង​​ពេល​​ប្រកាស​​សាល​ដីកា​​ប្រឆាំង​ លោក ​កាំ​ង​ ហ្កេ​ក​​អ៊ា​វ​ ហៅ ​ឌុ​ច​ នៅ​​ព្រឹក​មិញ​ ចៅក្រម​​​មិន​​អនុញ្ញាត​​ឲ្យ​ ឌុ​ច​ និយាយ​​ស្តី​​អ្វី​​ទាំង​អស់​។​ ក៏​ប៉ុន្តែ​​អតីត​​មេ​​គុក​​ទួលស្លែង​​អាយុ ​៧០​ឆ្នាំ ​កាំ​ង ហ្កេ​ក​អ៊ា​វ ​បាន​​តាម​ដាន​​ស្តាប់​​ដោយ​​យក​ចិត្ត​ទុកដាក់​ ចំពោះ​​សាល​ដីកា​​ផ្តន្ទាទោស​​រូប​លោក​។​​
 

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ
 

03/02/2012 by លី ម៉េងហួរ

សាលដីកា ចុងក្រោយផ្តន្ទាទោស កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដាក់ពន្ធនាគារ​មួយជីវិត ត្រូវបាន​ប្រកាស​ដោយ​លោក​ចៅក្រម គង់ ស្រ៊ី​ម ប្រធាន​អង្គជំនុំជម្រះ​តុលាការ​កំពូល ដែល​មាន​ចៅ​ក្រម ​៧​ រូបគឺ ​ចៅក្រម​ជាតិ ៤ រូប និង​ចៅក្រម​អន្តរជាតិ ៣ រូប​។ សាលដីកា​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ ឌុ​ច មួយជីវិត ចៅក្រម​បាន​ប្រើ​ពេល​អាន​ដល់​ទៅ ១ ម៉ោង និង ៣០ នាទី កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២​។


​ក្នុងពេល​ចៅក្រម​អាន​សាលដីកា លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​នាំ​ខ្លួន ចូលក្នុងរង្វង់​ក្រចកសេះ ដោយ​មិន​មាន​ដាក់ខ្នោះ​ដៃទេ​។
 

ប្រសាសន៍​របស់​លោក គង់ ស្រ៊ីម
 
03/02/2012
by លាង ដឺលុច
 
 

មាន​អាយុ ៧០ ឆ្នាំ នៅ​ឆ្នាំ​នេះ ឌុ​ច មានទឹក​មុខមាំ តែ​រាង​ស្គម​ជាង​មុន និង​ស្រងូតស្រងាត់​។ ក្នុង​ពេល​លោក​ចៅក្រម គង់ ស្រ៊ី​ម ប្រកាស​សេចក្តីសម្រេច​ចុងក្រោយ ឌុ​ច​ត្រូវ​ចៅក្រម​តម្រូវ​ឲ្យ​ក្រោមឈរ ក្នុង​រង្វង់​ក្រចកសេះ​។ ប៉ុន្តែ​តុលាការ​មិន​អនុញ្ញាត ឌុ​ច ថ្លែងការណ៍​អ្វី​មួយ​ម៉ាត់​ឡើយ​។​
 
​ឌុ​ច ឈរ​ត្រង់​ខ្លួន ស្តាប់​តុលាការ​ដោយ​យកចិត្តទុកដាក់ ដោយ​ខាំមាត់ សំឡឹង​ចៅក្រម​មិន​ដាក់​ភ្នែក​។ នៅពេល​ចៅក្រម​អាន​ចប់​សេចក្តី​សង្ខេបនៃ​សាលដីកា រួម​ជាមួយ​ផ្នែក​សម្រេច​សេចក្តី​ពេញលេញនិង​ស្ថាពរ ចៅក្រម​បាន​បង្គាប់​ឲ្យ​ឆ្មាំ​ពន្ធនាគារនាំខ្លួនឌុ​ចទៅកាន់​ពន្ធនាគារ។​
 
ឌុ​ច បាន​លើកដៃ​សំពះ ជម្រាបលា​ចៅក្រម ដោយ​ទឹកមុខ​មាំ មុន​នឹង​ចាប់​យក​សៀវភៅ​កត់ត្រា​របស់គាត់ កាន់​ដើរចេញ​ពី​រង្វង់​ក្រចកសេះ អម​ដោយ​បុរស​ឆ្មាំ​ពន្ធនាគារ​ពីរ​នាក់​។ ឌុ​ច មិន​ងាក​មើល​​ក្រោយ ឬ​សំឡឹង​ទៅកាន់​ជនរងគ្រោះ​បន្តិច​សោះឡើយ​៕

ប្រសាសន៍​របស់​លោក​សុខ​អាន​
 
03/02/2012
by លាង ដឺលុច
 
 
លោក​ សុខ អាន៖​ “សាលដីកា​​​នេះ​នឹង​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​របស់​ជន​រងគ្រោះ”​

 

tags: កម្ពុជា - តុលាការខ្មែរក្រហម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

ចង់បាន​ឯករាជ្យពិតប្រាកដ

បដិវដ្តន៍នីមួយៗគឺដើម្បីតែសង្រ្គោះជាតិ តែដល់ពេលបរាជ័​យអ្វីៗត្រូវបានផ្លាស់ប្តូរទៅជាក្បត់ជាតិទៅវិញ​​ រឿងអតីតកាលកន្លងហួសទៅ​ហើយ បើចង់អោយខ្មែរកាន់តែមានយុត្តិធម៍ សូមសំលឹងមើលព្រឹត្តិការណ៍បច្ចុប្បន្ន​ផង ប្រជាពលរដ្ឋខ្មែរនៅតែលំបាក ការគាបសង្កត់ពលរដ្ឋនៅតែមាន យួនបានមករស់នៅពេញដីខ្មែរ កាន់គ្រប់ស្ថាប័នការងារ ការបោះឆ្នោតពិតណាស់មើលទៅដូចជាយុត្តិធម៏ ប៉ុន្តែការពិតសុទ្ឋតែយួនមកបន្លំបោះឆ្នោតគាំទ្រគណបក្សប្រជាជន បើដូច្នេះខ្មែរនៅតែក្រ នៅតែលំបាក គ្មានវាសនាបានផ្លាស់ប្តូរការដឹកនាំ និងធ្វើអោយជាតិមានវាសនាល្អឡើយ ដូច្នេះសូមអន្តរជាតិជួយ ដោះស្រាយបញ្ហានេះផង បើចង់អោយខ្មែរមានយុត្តិធម៍ សូមកុំអោយខ្មែរនៅក្រោមអាណានិគមយួន​ទៀត ហើយយួន​ក៏គួរតែបញ្ចប់ការឈ្លានពានខ្មែរតទៅទៀតទៅ។ ខ្មែរចង់បានឯករាជ្យពិតប្រាកដ៕

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close