ក្រុមសហគ្រិនចិនរិះគន់ ទិតៀនរបៀបធ្វើការងារនៅក្នុងទឹកដីកូរ៉េខាងជើង
ប្រទេសចិននឹងបន្តគំាទ្រសម្ព័ន្ធមិត្តកូរ៉េខាងជើង នេះជាការអះអាងរបស់ថ្នាក់ដឹកនំាចិនកាលពីថ្ងៃសុក្រ ទី១៧ សីហា តាមរយៈដំណើរទស្សនកិច្ចរបស់លោក Jang Song-Thaek នៅក្នុងទីក្រុងប៉េកំាង។ លោក Thaek គឺជាឥស្សរជនជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ និងក៏ជាឪពុកមារបស់អគ្គមគ្គុទ្ទេសក៍ កូរ៉េខាងជើងគីម យ៉ុងអុនដ៏មានឥទ្ធិពលម្នាក់ដែរ។ ទីក្រុងព្យុងយ៉ាងត្រូវការទីក្រុងប៉េកំាងឲ្យជួយអូសទាញក្រុមអ្នកវិនិយោគបរទេសចូលប្រទេសខ្លួន ពិសេសក្រុមអ្នកវិនិយោគពីប្រទេសចិន។ អ្វីដែលថ្នាក់ដឹកនំាកូរ៉េខាងជើងចង់បាន គឺយកគំរូអភិវឌ្ឍន៍តាមប្រទេសចិន។ ប៉ុន្តែសម្រាប់ក្រុមសហគ្រិនចិន ការធ្វើការងារជាមួយកូរ៉េខាងជើងមិនមែនងាយស្រួលប៉ុន្មានទេ។
« គឺជាគំនាបមួយដែលគេពិបាកទ្រំាទ្រ និងទទួលយក » នេះជាការអះអាងរបស់សាក្សីជនជាតិចិនម្នាក់ដែលមិនចង់បញ្ចេញឈ្មោះ និងជាបុគ្គលិករបស់ក្រុមហ៊ុន Xiyang មានទីតំាងនៅក្នុងខេត្ត Liaoning ស្ថិតប៉ែកឦសានប្រទេសចិន។ ក្នុងឆ្នំា ២០០៤ ក្រុមហ៊ុន Xiyang ដែលសម្រេចបោះទន់ធ្វើអាជីវកម្មរ៉ែដែកនៅទឹកដីកូរ៉េខាងជើង។ ស្រាប់តែក្នុងឆ្នំា ២០០៧ ក្រុមហ៊ុន Xiyang ក៏បានបិទទ្វារ ដោយបន្សល់ទុកនូវវិស្វករចិនចំនួន ១៥០នាក់ និងកម្មករជនជាតិកូរ៉េខាងជើងចំនួន ៥០០នាក់។ ប៉ុន្តែ ៤ឆ្នំាក្រោយមក ពោលក្នុងខែមិថុនា ឆ្នំា ២០០១ អ្វីៗបានក្រឡាប់ចាក់ ដោយរដ្ឋអំណាចកូរ៉េខាងជើងបានសម្រេចបណ្តេញជនជាតិចិនទំាងអស់ចេញពីទឹកដីរបស់ខ្លួន។ សាក្សីជនជាតិចិនម្នាក់បានបញ្ជាក់ថា ពួកគេត្រូវបានបណ្តេញចេញដោយក្រុមមនុស្សដែលមានអាវុធក្នុងដៃ។ ទន្ទឹមគ្នានោះ រដ្ឋអំណាចកូរ៉េខាងជើងក៏បានលុបចោលនូវគ្រប់កិច្ចសន្យាទំាងអស់។ « យើងបានបាត់បង់អស់រលីង » នេះជាការអះអាងរបស់សាក្សីជនជាតិចិនម្នាក់។
សូមជម្រាបជូនថា ក្រុមហ៊ុន Xiyang បានបោះទុនវិនិយោគចំនួន ៣០លានអឺរ៉ូ គឺជាប្រាក់ទុនវិនិយោគដ៏ច្រើនសម្បើមមួយដែលមិនធ្លាប់មានទេ រវាងចិន និងកូរ៉េខាងជើង។ កន្លងមក ក្រុមហ៊ុន Xiyang បានព្យាយាមស្វែងរកអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហា តែមិនបានសម្រេច។ កាលពីខែមីនាថ្មីៗនេះទៀត បុគ្គលិកចំនួន ១០នាក់របស់ក្រុមហ៊ុន Xiyang ដែលស្ថិតក្នុងទឹកដីកូរ៉េខាងជើងក៏ត្រូវបានគេបណ្តេញចេញដែរ។ ថ្នាក់ដឹកនំាម្នាក់របស់ ក្រុមហ៊ុន Xiyang បានបញ្ជាក់ថា កូរ៉េខាងជើង ជាប្រទេសយូកូម។ កិច្ចសន្យាទំាងអស់មានតែលើបបូរមាត់ ដោយមិនបានសរសេរជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់ទេ។ ចេញទៅធ្វើការនៅកូរ៉េខាងជើង គឺមិនខុសគ្នានឹងចូលក្នុងគុកទេ ព្រោះថា យើងមិនមានសិទ្ធិនិយាយជាមួយជនជាតិកូរ៉េខាងជើង មិនមានសិទ្ធិប្រើទូរស័ព្ទ និងគ្មានសិទ្ធិមើលទូរទស្សន៍។
គួរបញ្ជាក់ថា មានក្រុមហ៊ុនចិនប្រមាណជា ១០០ក្រុមហ៊ុនបានចូលទៅរកស៊ីនៅក្នុងទឹកដីកូរ៉េខាងជើង ដោយបានបោះទុនវិនិយោគសរុបជិត ២៤០លានអឺរ៉ូ។ តែក្រុមហ៊ុន Xiyang បានអះអាងថា ការផ្សងព្រេងរកស៊ីនៅក្នុងទឹកដីកូរ៉េខាងជើងកន្លងមកបានធ្វើឲ្យគេបាត់បង់ទឹកប្រាក់ប្រមាណជា ៤៥លានអឺរ៉ូ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ