
ខុសពីការគិតរបស់មនុស្សភាគច្រើនដែលយល់ថាជំងឺរលាកសន្លាក់មានកើតតិចតួចនៅក្នុងប្រទេសក្តៅ ជាក់ស្តែងនៅប្រទេសកម្ពុជា តាមការពិតដោយសារកត្តាសង្គម ភាពជឿនលឿន និងការប្តូរផ្លាស់របៀបរបបរស់នៅ និងការហូបចុក កម្ពុជាបានស្គាល់ជំងឺរលាកសន្លាក់កាន់តែច្រើនឡើងៗ ដូចជាករណីកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល ឬជំងឺខ្លាញ់ក្នុងឈាមដែរ។ ជំងឺនេះច្រើនកើតឡើងចំពោះស្ត្រី ពិបាកធ្វើការព្យាបាល ពេលខ្លះការព្យាបាលត្រូវប្រើពេលអស់មួយជីវិតផង និងបង្កឲ្យមានការឈឺចុកចាប់យ៉ាងខ្លាំង ទៅតាមប្រភេទផ្សេងនៃការរលាក។
នាឱកាសនេះនាងខ្ញុំបានជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត លី ជាតា គ្រូពេទ្យឯកទេសជំងឺទូទៅ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត និងធ្លាប់បានមកទទួលការសិក្សាយកឯកទេសបន្ថែមផ្នែកសន្លាក់ នៅប្រទេសបារាំងអំឡុងឆ្នាំ២០០០ -២០០១។

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ