ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 09 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 09 សីហា 2012

ការចាប់​ជំនុំជម្រះ​កាត់ទោស​លោកស្រី​ Gu Kailai ​ជាប់ចោទ​ពីបទ​បានធ្វើ​ឃាត​ទៅលើ ​Neil Heywood​

លោកស្រី​ Gu Kailai ​ ​ ភរិយា​អតីត​មេដឹកនាំ​កំពូល​ចិន​ឈ្មោះ​ Bo Xilai ​
លោកស្រី​ Gu Kailai ​ ​ ភរិយា​អតីត​មេដឹកនាំ​កំពូល​ចិន​ឈ្មោះ​ Bo Xilai ​
Reuters/路透社

ដោយ សៀក សារិន


ការកាត់ទោស​ លោកស្រី​ Gu Kailai ​ ​ ភរិយា​អតីត​មេដឹកនាំ​កំពូល​ចិន​ឈ្មោះ​ Bo Xilai ​ជាប់ចោទ​ពីបទ​បាន​ធ្វើ​ឃាត​ទៅលើ​ជនជាតិ​អង់គ្លេស​ឈ្មោះ​ Neil Heywood​ ​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ព្រហស្បតិ៍​ទី៩​សីហា​ឆ្នាំ២០១២នេះ។​ សំណុំរឿង​ដ៏​ចម្រូង​ចម្រាស​នេះ​ ​ មាន​ជាប់​ទាក់ទិន​នឹង​បញ្ហា​ប្រាក់កាស​ ​ បញ្ហា​ឧក្រិដ្ឋកម្ម​ ​ និង​បញ្ហា​នយោបាយ​ ​ ដែលបាន​ធ្វើឲ្យ​គណបក្ស​កុម្មុយនិស្តចិន​ស្គាល់​ការ​រង្គោះ​រង្គើ​ពុំតិចឡើយ។

សេចក្តីរាយការណ៍របស់សៀក សារិន
 

09/08/2012 by សៀក សារិន

 

សនវការ​កាត់ទោស​លោកស្រី​ Gu Kailai ​ ​ ភរិយា​អតីត​មេដឹកនាំ​កំពូល​ចិន​ឈ្មោះ​ Bo Xilai ​ជាប់ចោទ​ពីបទ​បាន​ធ្វើ​ឃាត​ទៅលើ​ជនជាតិ​អង់គ្លេស​ឈ្មោះ​ Neil Heywood​ ​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ព្រហស្បតិ៍​ទី៩​សីហា​ឆ្នាំ២០១២នេះ​ ​ នៅ​ម៉ោង៨កន្លះ​ម៉ោង​ក្នុងស្រុក​ ត្រូវជា​ម៉ោង​០០,៣០នាទី​ម៉ោងសកល​ ​ នៅទីក្រុង​ Hefei ។​ ការជំនុំ​ជម្រះ​កាត់ទោស​លោកស្រី​ Gu Kailai ​នេះ​គ្រោង​មាន​រយៈពេល​តែ​មួយថ្ងៃ​ប៉ុណ្ណោះ។​ នេះ​បើយោងតាម​លោក​ Zhang Mi ​អ្នកនាំពាក្យ​របស់​តុលាការចិន​ ​ ហើយ​សន្និសីទ​កាសែត​មួយ​នឹង​ត្រូវ​គេ​រៀបចំ​ឲ្យមាន​សម្រាប់​អ្នក​យក​ព័ត៌មាន​បរទេស​ដែល​គេ​ពុំ​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​កន្លែង​កាត់ក្តី។
 
បើប្រសិនជា​ លោកស្រី​ Gu Kailai ​បាន​ត្រូវ​គេ​រកឃើញ​ថា​ ពិតជា​បាន​ធ្វើឃាត​ទៅលើ​​រូបលោក​ Neil Heywood​ មែន​ ​ នោះ​ភរិយា​អតីត​មេដឹកនាំ​កំពូល​ចិន​នឹងត្រូវ​ទទួល​ទោស​ប្រហារ​ជិវិត។​ ក៏ប៉ុន្តែ​ ថ្នាក់ដឹកនាំ​ចិន​ចង់​បិទបញ្ចប់​បញ្ហា​ដ៏​អាស្រូវ​និង​ដ៏​ចម្រូង​ចម្រាស​នេះ​ឲ្យ​បាន​ឆាប់រហ័ស។
 
គួរកត់​សម្គាល់ថា​ ​ ​ លោកស្រី​ Gu Kailai ​ជា​មេធាវី​អន្តរជាតិ​មួយរូប​ដែល​មាន​ឈ្មោះ​ល្បីល្បាញ។​ លោកស្រី​ធ្លាប់មាន​ទំនាក់​ទំនង​កិច្ចការ​ហិរញ្ញវត្ថុ​ជាមួយ​លោក​ ​ Neil Heywood​ ដូច​លោក​ Bo Xilai ​ជា​ស្វាមី​របស់​លោក​ស្រី​ដែរ។​ ក្រោយមក​គេឮថា​ ​ អ្នកទាំងពីរ​ពុំ​ចុះ​សម្រុង​នឹងគ្នា​ទាក់ទិន​នឹង​កិច្ចការ​ហិរញ្ញវត្ថុ។
 
ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ ​ គេពុំ​សង្ឃឹមថា​ ​ ការ​ជំនុំ​ជម្រះ​កាត់ទោស​លោកស្រី​ Gu Kailai​ នេះ​នឹង​មកជួយ​បំភ្លឺ​មូលហេតុពិត​ដែលនាំឲ្យ​កើតមាន​ការធ្វើឃាត​ទៅលើ​ជនជាតិ​អង់គ្លេស​ឈ្មោះ​ Neil Heywood​ដែលជា​ភារកិច្ចជន​នោះ​បានឡើយ។​ ហើយទាំងនេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យឃើញពី​ ​ ការប្រយុទ្ធ​ដណ្តើម​អំណាច​គ្នា​នៅក្នុង​រង្វង់​ថ្នាក់​នយោបាយ​ជាន់ខ្ពស់​ចិន​ផងដែរ។
 
សូមបញ្ជាក់ថា​ ​ លោក​ Bo Xilai ​ដែលជា​ស្វាមី​របស់​ជន​ចាប់ចោទ​ធ្លាប់ជា​អ្នកដឹកនាំ​ចិន​ជាន់ខ្ពស់​ដ៏​ល្បីឈ្មោះ​នៅក្នុង​រង្វង់​គណបក្ស​កុម្មុយនិស្តចិន។​ មុនការ​ទម្លាក់​ចេញ​ពី​មុខតំណែង​នៅ​ខែមីនា​កន្លងទៅ​ ​ លោក​ Bo Xilai ​បាន​កាន់កាប់​មុខតំណែង​ជា​លេខាធិការ​ទីមួយ​នៃ​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ទីក្រុង​ ចុងឈីង​ ​ ដែលជា​ទីក្រុង​ចិន​ដ៏ធំ​មាន​ប្រជាជន​ប្រមាណ​៣០លាននាក់​រស់នៅ។​ លោក​ Bo Xilai ​បានត្រូវគេ​ហៅថា​ ​ “បុត្រ​របស់​ព្រះអង្គម្ចាស់​ក្រហម”​- fils de prince rouge -​ដោយហេតុថា​ ឪពុក​របស់លោក​ឈ្មោះ​ Bo Yibo ​ជាមេដឹកនាំ​ប្រវត្តិសាស្ត្រ​នៃ​បដិវត្តន៍ចិន។​ លោក​ Bo Xilai ​មាន​រូបរាង​សង្ហា​ ​ មាន​ប្រាជ្ញា​ឈ្លាសវៃ​ ​ មាន​ទស្សនៈ​បើកចំហ​មករក​ប្រទេស​បស្ចិមលោក​ ​ ហើយជា​ពិសេស​ លោក​ Bo Xilai ​មាន​មហិច្ឆតា​ចង់ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុម្មុយនិស្តចិន​ផងទៀត។​ ក៏ប៉ុន្តែ​ ជោគវាសនា​របស់​ លោក​ Bo Xilai ​​បាន​ត្រូវ​គេ​វាយ​បំបាក់​នៅ​រយៈកាល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ មុន​មហាសន្និបាត​នៃ​បក្ស​កុម្មុយនិស្តចិន​នៅខែ​តុលា​ខាងមុខនេះ៕

 

tags: ចិន - នយោបាយ - អាស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close