លោកស្រី Gu Kailai បានរួចផុតពីការប្រហារជីវិត
នៅថ្ងៃច័ន្ទ ទី២០ សីហានេះ លោកស្រី Gu Kailai ដែលជាភរិយារបស់អ្នកនយោបាយចិនធ្លាក់ពីអំណាចដ៏ល្បីឈ្មោះម្នាក់ គឺលោក Bo Xilai ត្រូវតុលាការនៅទីក្រុងហេហ្វេកាត់ទោសប្រហារជីវិត ដោយព្យួរទោសពីបទបានធ្វើឃាតអ្នកជំនួញជនជាតិអង់គ្លេសម្នាក់ឈ្មោះ Neil Heywood។ ដូច្នេះនៅក្នុងប្រព័ន្ធតុលាការចិន ទោសប្រហារជីវិត ដោយព្យួរទោសនឹងអាចឲ្យលោកស្រី Gu Kailai រួចផុតពីការប្រហារជីវិត តែត្រូវជាប់គុកអស់មួយជីវិតវិញ។
ជាថ្មីម្តងទៀត តុលាការចិនហាក់ដូចជាបានបង្ហាញពីភាពម៉ត់ចត់ និងទៀងទាត់របស់ខ្លួននៅក្នុងដំណើរការកាត់ទោសលោកស្រី Gu Kailai។ ដូចដែលបានគ្រោងទុក នៅម៉ោង ៩ ព្រឹកមិញ ចៅក្រមនៃសាលាដំបូងទីក្រុងហេហ្វេបានប្រកាសសាលក្រមកាត់ទោសប្រហារជីវិតលោកស្រី Gu Kailai ដោយព្យួរទោសរយៈពេល ២ឆ្នំា ពីបទបានសម្លាប់អ្នកជំនួញជនជាតិអង់គ្លេសម្នាក់ឈ្មោះ Neil Heywood។ ការវិនិច្ឆ័យយ៉ាងដូចនេះរបស់សាលាដំបូងទីក្រុងហេហ្វេត្រូវបានក្រុមអ្នកធ្វើអត្ថាធិប្បាយទន្ទឹងរង់ចំាយូរមកហើយ ពោលគឺតំាងពីថ្ងៃបើកសវនាការដំបូងទី ៩ សីហាមកម្ល៉េះ។ នៅពេលនោះ រូបលោកស្រី Gu Kailai ក៏បានទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានដាក់ថ្នំាបំពុលសម្លាប់លោក Neil Heywood។ ម្យ៉ាងទៀត យោងតាមការចោទប្រកាន់ លោក Neil Heywood ក៏មានចំណែកទទួលខុសត្រូវនៅក្នុងរឿងនោះដែរ ព្រោះថា លោកបានសរសេរសំបុត្រទៅគំរាមកូនប្រុសរបស់គ្រួសារលោក Bo Xilai ដែលកំពុងសិក្សានៅឯបរទេស។
សារព័ត៌មានស៊ីនហួចេញផ្សាយថ្ងៃនេះបានឲ្យដឹងបន្ថែមថា ការដែលតុលាការបានកាត់ទោសប្រហារជីវិតលោកស្រី Gu Kailai ដោយព្យួរទោសពេលនេះ ក៏ដោយសារតែលោកស្រីមានជំងឺសរសៃប្រសាទ និងបានសហការជាមួយតុលាការនៅក្នុងការស៊ើបអង្កេត។ យ៉ាងក៏ដោយ ក្រុមអ្នកការពារសិទ្ធិមនុស្សសង្ឃឹមថា សាលក្រមនេះអាចជាយុត្តិសាស្រ្តមួយឈានទៅរកការលប់បំបាត់ចោលទំាងស្រុងនូវទោសប្រហារជីវិតនៅក្នុងប្រទេសចិន។
ក្រៅពីលោកស្រី Gu Kailai នៅមានអ្នកស៊ុមគ្រលុំចំនួន ៥នាក់ទៀតក៏ត្រូវបានតុលាការដាក់ទោសដែរ ក្នុងនោះ មានបុរសអ្នកបំរើម្នាក់បានទទួលទោសជាប់ក្នុងពន្ធធនាគារចំនួន ៩ឆ្នំា និងនគរបាល ៤នាក់ ជាប់ក្នុងពន្ធធនាគារពី ៥ ទៅ ១១ឆ្នំា។ នគរបាលទំាង ៤នាក់បានជាប់ចោទពីបទបានក្លែងបន្លំភស្តុតាងមួយចំនួនដើម្បីបិទបំាងបទឧក្រិដ្ឋដែលបានកើតមានឡើងនៅក្នុងសាលាក្រុង Chongqing។ សាលាក្រុង Chongqing ដែលស្វាមីរបស់លោកស្រី Gu Kailai ទើបត្រូវបានគណបក្សដកដំណែងជាអគ្គលេខាធិការគណបក្សកុម្មុយនិស្ត នៅទីនោះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ (1)
មិនមែនស្រីអ្នកបំរើទេ
មិនមែនស្រីអ្នកបំរើទេ តែជាប្រុសអ្នកបំរើម្នាក់ ឈ្មោះ Zhang Xiaojun, ដែលចូលដៃជើងជាមួយ ជាមួយភរិយាលោកប៉ូ។ អតីតអ្នកនយោបាយនេះ មានកូនប្រុសម្នាក់ មិនមែនជាកូនស្រី ដូចបានសរសេរនោះទេ។ សូមមេត្តាបកប្រែ ពីអត្ថបទដើម ជាភាសាបារាំង អោយបានត្រឹមត្រូវ និងបើអាចផ្ទៀងផ្ទាត់ឡើងវិញបាន នឹងរឹតកាន់តែល្អ។
ប្រតិកម្មជុំវិញអត្ថបទនេះ