២០១២ ៖ ប្រជាជនទៅបង់ពន្ធអចលនទ្រព្យជាមួយនឹងកំហឹង

ប្រជាជននៅទីក្រុងភ្នំពេញមួយចំនួនសម្តែងក្តីមិនពេញចិត្តចំពោះនិតិវិធីបង់ពន្ធអចលនទ្រព្យ។ មិនពេញចិត្តពីព្រោះថា ប្រជាជនត្រូវចំណាយពេលច្រើនក្នុងការបង់ពន្ធនៅធនគារផង និងទីស្នាក់ការពន្ធដារខណ្ឌផង។ ម៉្យាងវិញទៀត ប្រជាជនក្នុងតំបន់ខ្លះមិនសប្បាយចិត្តនឹងតម្លៃដីដែលវាយតម្លៃដោយរដ្ឋាភិបាលនោះទេ។
ពេលវេលាបង់ពន្ធអចនទ្រព្យសម្រាប់ឆ្នាំ២០១២នេះបានមកដល់ហើយ ហើយកាលបរិច្ឆេទចុងក្រោយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១២ខាងមុខនេះ។ នេះគឺជាឆ្នាំទី២ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេស ប្រជាជននៅតាមទីប្រជុំជនត្រូវមានកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យជូនរដ្ឋ។
នៅឆ្នាំនេះ គេសង្កេតឃើញប្រជាជននៅទីក្រុងភ្នំពេញភ្ញាក់រលឹកដោយខ្លួនឯងអញ្ជើញទៅបង់ពន្ធស្ទើរគ្រប់គ្នា។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនាំគ្នារអ៊ូរទាំគ្រប់គ្នាអំពីនីតិវិធីបង់ពន្ធអចលនទ្រព្យ។ នីតិវិធីស្មុគស្មាញធ្វើអោយខាតពេលវេលាយ៉ាងច្រើនដល់អតិថិជន។ នីតិវិធីដែលប្រជាជនចាត់ទុកថាស្មុគស្មាញនោះគឺ ទីមួយ ៖ ប្រជាពលរដ្ឋត្រូវយកឯកសារពីពន្ធដារខណ្ឌជាដំបូង បន្ទាប់មកពួកគេត្រូវទៅបង់ប្រាក់នៅក្នុងធនគារ និងចុងក្រោយបង្អស់ ពួកគេត្រូវត្រឡប់មកស្នាក់ការពន្ធដារខណ្ឌឡើងវិញ ដើម្បីបញ្ជាក់ថា ពួកគេបានបង់ថវិកាហើយ។ នៅកន្លែងនីមួយៗអតិថិជនត្រូវរង់់ចាំច្រើនម៉ោង ឬពេលខ្លះត្រូវការមួយថ្ងៃពេញតែម្តងដោយសារតែមនុស្សច្រើនពេក។
អតិថិជនអ្នកបង់ពន្ធជាច្រើននាក់បានថ្លែងប្រាប់វិទ្យុបារាំងទាំងខឹងសម្បារនៅថ្ងៃសៅរ៍នេះថា នីតិវិធីខាងលើនេះធ្វើអោយពួកគេខាតពេលច្រើនណាស់។ អតិថិជនខ្លះបានបញ្ជាក់ប្រាប់ចំៗថា ពេលខ្លះពួកគេត្រូវចំណាយពេល១ឬ២ថ្ងៃដើម្បីអាចបង់ពន្ធអចលទ្រព្យបាន។ ពួកគេចោទជាសំណួរថា ប្រជាជនមានប្រាក់សម្រាប់បង់ជូនរដ្ឋហើយ ចុះហេតុអ្វីបានជារដ្ឋាភិបាល ជាពិសេស ក្រសួងហិរញ្ញវត្ថុ បែរជាបង្កើតនីតិវិធីស្មុគស្មាញទៅវិញ?
ត្រង់ចំណុចនេះ ក្រសួងហិរញ្ញវត្ថុដែលមានអគ្គនាយកពន្ធដារជាសេនាធិកាត្រូវតែធ្វើការត្រួតពិនិត្យជាមួយធនគារនូវថវិកាដែលបង់រួចហើយជាការប្រសើរជាង។ មធ្យោបាយមួយទៀតដែលអាចដោះស្រាយជូនប្រជាជនកុំអោយខាតពេលវេលាដែរនោះគឺអគ្គនាយកដ្ឋានពន្ធដារត្រូវធ្វើការជាកញ្ចប់ជាមួយធនាគារ។
ចំណុចមួយទៀតដែលប្រជាពលរដ្ឋមិនសប្បាយចិត្តចំពោះការបង់ពន្ធអចលនទ្រព្យដែរនោះ គឺរឿងវាយតម្លៃលើអចនទ្រព្យ។ រដ្ឋាភិបាលបានកំណត់តម្លៃដីក្នុងតំបន់ខ្លះលើសពីតម្លៃទីផ្សារ។ ប្រជាជននៅក្នុងផ្លូវ៩៧ស្របនឹងផ្លូវមុន្នីវង្ស ខណ្ឌចំការមន ទីក្រុងភ្នំពេញរអ៊ូរទាំថា រដ្ឋាភិបាលបានវាយតម្លៃដីរបស់ពួកគេក្នុងមួយមែត្រក្រឡាតម្លៃ១ពាន់ដុល្លារសម្រាប់ជាគោលក្នុងការបង់ពន្ធ ប៉ុន្តែពួកគេដាក់លក់ដីនៅទីនោះអស់រយៈពេល១ឆ្នាំហើយ គ្មាននរណាទិញទាល់តែសោះ។ មូលហេតុគឺដោយសារតម្លៃកំណត់ដោយរដ្ឋថ្លៃជាងតម្លៃលើទីផ្សារ។
ទាក់ទងទៅនឹងការចោទប្រកាន់ខាងលើនេះ គេនៅមិនទាន់មានប្រតិកម្មពីសំណាក់ក្រសួងពាក់ព័ន្ធនៅឡើយទេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ (6)
សូមមេត្តាក្រសួងហិរញ្ញវត្ថុពិនិត្យឡើងវិញផងលើករណីនេះ !
ប្រជាជនដែលទៅបង់ពន្ធសុទ្ធតែមានឆន្ទៈ គោរពច្បាប់ ស្រលាញ់ជាតិ ។ ប្អូនខ្ញុំបានទៅបង់ពន្ធផ្ទះ កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១២ ដោយហេតុថានៅកន្លែងបង់ពន្ធមានមនុស្សច្រើន និង និតិវិធីនៃការបង់ពន្ធមានច្រើនដំណាក់កាល ត្រូវចំណាយពេលយូរក្នុងការពន្ធនេះ គាត់បានរារែកក្នុងកាតព្វកិច្ចនេះ ស្រាប់តែលេចចេញមន្ត្រីក្នុងទីស្នាក់ការពន្ធដារម្នាក់មកសួរនាំ ថែមទាំងបានធានាអះអាងថា នឹងមិនចាំបាច់រង់ចាំយូរទេ គ្រាន់តែចំណាយ ៤ម៉ឺនរៀលអោយគាត់មក គាត់នឹងបង់អោយភ្លាម!
yes, I also agree with this
yes, I also agree with this situtaion. Even my family can effort with these hight price and my dad's salary not enough to support family.
New Flat
Dear Sir,
I gree with people in Phnom Penh.
The tax property procedule is so difficule and waste time.
I have a question to ask RFI, I have new flat (34000USD) in Toul Sangke area along small road. My question:
1- Based on my flat's price and location should I pay to state or not?
Best Regards,
Sami Sivuth
force to lose vote
This will be a good point for people to decide for the up coming election
For the convinience of and
For the convinience of and encouragement for the people, ministry of finacial should learn goood practices from other countries in the world where payment of many public services are made once at bank or at convinient stores. The ministry needs to develop a system that helps reducing the current public redtape and making people easier to carry out their public service obligation.
ក្នុងសភាវជាមនុស្សខ្មែរសំណាងជាងគេ
បើគិតពីប្រវត្តដ៏កំសត់និងទុក្ខវេទនារបស់ប្រជាជននៃប្រជាជាតិខ្មែរនេះជនជាតិខ្មែរដែលមានឈាមជ័រជាខ្មែរ គួរតែចេះអត់ធ្មត់ជាងនេះ ព្រោះអ្នកអាចទ្រាំនិងជិត 3 ឆ្មាំ 8 ខែ 20ថ្ងៃបាន គ្មានហេតុផលអ្វីដែលត្រឹមតែ ពីរ ឬបីថៃ្ងអ្នកលះបង់មិនបានទេ។សូមក្រលេកមើលទៅអតីតកាលដ៏កំសត់របស់ប្រវត្តិជាតិមួយដែលគ្មានពីរ
ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិផង បើអ្នកជាជនជាតិខ្មែរពិតប្រាកដមែនកុំថាឡើយ2-3ថ្ងៃមួយសបា្តហ៏ក៏អ្នក គួរតែទៅដែរ។ ចំណែកវិធីសាស្រ្តស្មុកសា្មញវាជាវិធីល្អសំរាប់បំបាត់អំពើពុករលួយព្រោះថាវិធីងាយៗនិង មានអំពើពុករលួយកើតឡើង។ ជាធម្មតាក្រែងអ្នកតែងស្រែកថារដ្ឋាភិបាលពុករលួយ ចុះហេតុអ្វីរដ្ឋាភិបាលរកវិធីទប់ស្កាត់អំពើរពុករលួយហើយបែរជាថាពិបាកទៀត ប្រើខួរក្បាល1.5Kg របស់អ្នកអោយធ្វើការខ្លះផង ក្រែងលោជាតិរបស់់អ្នកបានរុងរឿងនិងគេខ្លះ។
ប្រតិកម្មជុំវិញអត្ថបទនេះ