កម្ពុជា-វៀតណាម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 04 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 04 សីហា 2012

នាយក​រដ្ឋមន្ត្រី​ឡើងបំភ្លឺ​សភា​រឿងព្រំដែន​ថ្ងៃព្រហស្បតិ៍​សប្តាហ៍ក្រោយ​

​លោកនាយក​រដ្ឋមន្ត្រី​​ប្រកាសថា​​ លោក​ត្រូវការ​​៤ម៉ោង​​សម្រាប់​​ពន្យល់​​លម្អិត​​ការងារ​​ព្រំដែន​
​លោកនាយក​រដ្ឋមន្ត្រី​​ប្រកាសថា​​ លោក​ត្រូវការ​​៤ម៉ោង​​សម្រាប់​​ពន្យល់​​លម្អិត​​ការងារ​​ព្រំដែន​
( Photo : Reuters )

ដោយ ប៉ែន បូណា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ឡើង​បំភ្លឺ​ដោយផ្ទាល់​មាត់​ចំពោះមុខ​រដ្ឋសភាជាតិ​អំពី​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយនេះ។ ​នេះ​បើ​យោងតាម​របៀបវារៈ​ដែល​បានគ្រោង​ទុក និង​ដែល​រដ្ឋសភា​បានប្រកាស​ឲ្យ​ដឹង​នៅ​ចុង​សប្តាហ៍​នេះ។ ការ​ឡើងទៅ​បំភ្លឺ​បញ្ហា​ព្រំដែន​របស់​ប្រមុខ​រដ្ឋាភិបាល​បានធ្វើ​ឡើង​តាម​សំណើ​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​តែង​ចោទ​រដ្ឋាភិបាល​ថា​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី។

សេចក្តីរាយការណ៍របស់ ប៉ែន​ បូណា
 

04/08/2012 by ប៉ែន បូណា

ការឆ្លើយបំភ្លឺ​ដោយផ្ទាល់​មាត់​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​អំពី​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ត្រូវបាន​រដ្ឋសភា​កំណត់​កាលបរិច្ឆេទ​រួចហើយ​គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៩សីហា​សប្តាហ៍​ក្រោយនេះ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាមុន​រួចស្រេច​ទៅហើយ​កាលពី​ថ្ងៃទី២សីហា​ថា លោក​នឹង​ចូលទៅ​ឆ្លើយ​បំភ្លឺ​បញ្ហា​នេះ​ដោយផ្ទាល់​នៅ​ចំពោះមុខ​រដ្ឋសភា​តប​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង។ ​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​បាន​កោះ​អញ្ជើញ​លោកនាយក​រដ្ឋមន្ត្រី​ឲ្យ​ចូលទៅ​បំភ្លឺ​អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​បន្ទាប់ពី​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​បង្ហើប​អំពី​ការដោះដូរ​ភូមិ​មួយចំនួន​នៅតាម​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​វៀតណាម។ ​បញ្ហា​ព្រំ​ដែន​ក៏បាន​ក្លាយជា​រឿង​រសើប​ជាថ្មី​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម​ភាគី​វៀតណាម​លោក ង្វៀន តឹនយុង បាន​បើកសម្ពោធ​បង្គោល​ព្រំដែន​ថ្មី​មួយទៀត​រវាង​ខេត្តកំពត​និង​ខេត្ត​កៀង​យ៉ាង​កាលពី​ពេលថ្មីៗនេះ។
ការបោះបង្គោល​ព្រំដែនរ​វាង​កម្ពុជា​និង​វៀតណាម​គឺជា​រឿង​ដ៏​ចម្រូង​ចម្រាស់​មួយ​នៅក្នុង​ឆាក​នយោបាយ​ប្រទេស​កម្ពុជា។ ​គណបក្សប្រឆាំង​បាន​ហៅ​ការបោះ​បង្គោល​នេះ​ថា​ជាការ​ធ្វើឡើង​ក្រោម​គំនាប​របស់​វៀតណាម​ដែល​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ជាច្រើន។ ​បក្សប្រឆាំង​តែង​ចោទ​រដ្ឋាភិបាល​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​ប្រើពាក្យ«ក្បត់ជាតិ» ​កាត់​ទឹកដី​ឲ្យ​វៀតណាម​ទៀតផង។​ ប៉ុន្តែ រដ្ឋាភិបាល​តែង​បដិសេធ​ការចោទ​ប្រកាន់​នេះ។ ​លោក​សម រង្ស៊ី​មេដឹកនាំ​បក្សប្រឆាំង​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជិត ​១០ឆ្នាំ ​និង​បាន​រត់គេច​ទៅ​ក្រៅប្រទេស​តាំងពី​ចុងឆ្នាំ ២០០៩ មក​នោះ ក៏​ដោយសារតែ​បញ្ហា​ព្រំដែន​នេះដែរ។
 
ការឆ្លើយបំភ្លឺ​ដោយផ្ទាល់​មាត់​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះមុខ​រដ្ឋសភា គឺជា​ព្រឹត្តិការណ៍​ដែល​គេ​ទន្ទឹង​រង់ចាំ​បំផុត។ ​លោកនាយក​រដ្ឋមន្ត្រី​បានប្រកាសថា​ លោក​ត្រូវការ​រយៈពេល​៤ម៉ោង​សម្រាប់​ពន្យល់​លម្អិត​អំពី​ការងារ​ព្រំដែន ​និង​បានស្នើ​ឲ្យ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្តាប់​ទូទាំង​ប្រទេស​ទៀតផង។
 
ព្រឹត្តិការណ៍​នេះ​ក៏បាន​ធ្វើឡើង​ខណៈដែល​ការងារ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម​ត្រូវគេ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ ២០១២ នេះ។​ ប្រទេស​ទាំងពីរ​ក៏​គ្រោង​នឹង​បន្ត​ការវាស់វែង​ខណ្ឌសីមា​ព្រំដែន​ទឹកជា​បន្តទៀត។ ​ដូច្នេះ ការឆ្លើយបំភ្លឺ​របស់​ប្រមុខ​រដ្ឋាភិបាល​អំពី​បញ្ហា​នេះ​គឺជា​រឿង​ចាំបាច់​មួយ ប៉ុន្តែ វា​ទំនងជា​មិនអាច​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ស្ងប់ចិត្ត​បាន​នោះទេ៕

tags: កម្ពុជា - ជម្លោះព្រំដែន - វៀតណាម - សភា - អាស៊ាន - អាស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (4)

please also publish on

please also publish on website

បើសិនជាមានការចាក់បញ្ចាំងតាមកញ

បើសិនជាមានការចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សគឺជាការប្រសើរ តែសម្រាប់ខ្ញុំចង់អោយការចាក់បញ្ចាំង​នេះ ផ្សាយតាំងតែចាប់ផ្ដើមរហូតដល់បញ្ចប់ ពេលវេលាប្រជុំ មិនគួរចាក់ផ្សាយតែត្រង់សម្ដី នាយករដ្ឋមន្រ្ដី​និយាយនោះទេ

រឿងបំភ្លឺនៅរដ្ឋសភារបស់រដ្ឋមន្

រឿងបំភ្លឺនៅរដ្ឋសភារបស់រដ្ឋមន្ត្រីខ្មែរ ច្រើនតែនិយាយតែម្នាក់ឯង​ ហាមមិនឲ្យគេសួរ។ គ្មានន័យទែ។

អ្នកសួរចេះតែសួរ

អ្នកសួរចេះតែសួរ អ្នកចាំឆ្លើយមិនប្រាកដថាអាចចេះតែឆ្លើយរួចភ្លាមៗនោះទេ ។ បើឆ្លើយមិនចេញភ្លាម​គេគិតថាខ្លួនហ្នឹងថាត្រូវហើយ ។ រួចបើសិនជាគេមកសួរយើងភ្លាមៗនូវអ្វីដែលយើងមិនបានព្រៀងទុក សួរថាយើងអាចឆ្លើយបានអត់ ។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close