នរោត្តម រណឬទ្ធិ និងហ៊្វុនស៊ិនប៉ិចបែកបាក់គ្នាជាថ្មីនិងជាលើកចុងក្រោយ
ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានប្រកាសដកព្រះកាយ បញ្ចប់ការការរួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិចនៅព្រឹកថ្ងៃអង្គារនេះ ហើយបានទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើលោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ញឹក ប៊ុនឆៃវិញបានថ្លែងសោកស្តាយចំពោះការសម្រេចចិត្តរបស់ព្រះអង្គម្ចាស់រណឬទ្ធិ។
មិនអាចទៅរួចឡើយ ការរស់នៅរួមគ្នាវិញរវាងសត្រូវបងប្អូនហ៊្វុនស៊ិនប៉ិច និងនរោត្តម រណឬទ្ធិ។ បើទោះជាការ រួមគ្នាចុងក្រោយនៅថ្ងៃទី២៤ឧសភាត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏ដោយ ប៉ុន្តែវាបានរលាយទៅវិញបាត់ហើយ។
នៅក្នុងសន្និសីទកាសែតមួយនៅក្នុងដំណាក់របស់ព្រះអង្គក្នុងបុរីឧទ្យានបាសាក់នៅព្រឹកថ្ងៃអង្គារនេះ ព្រះអង្គម្ចាស់រណឬទ្ធិបានសម្តែងការសោកស្តាយចំពោះការប្រកាសព័ត៌មានស្តីពីការបែកបាក់ជាថ្មីនេះ ហើយព្រះអង្គបានដាក់ការទទួលខុសត្រូវទាំងអស់ទៅលើលោកញឹក ប៊ុនឆៃ ដែលព្រះអង្គអះអាងថា មិនមានបំណងពិតប្រាកដចង់បានការរួបរួម។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ព្រះអង្គម្ចាស់រណឬទ្ធិ លោកញឹក ប៊ុនឆៃក៏ថ្លែងការសោកស្តាយដូចគ្នាដែរ។ ការសោកស្តាយរបស់ហ៊្វុនស៊ិនប៉ិចត្រូវផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈទៀតផង។ ចំពោះប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច ក្តីបារម្ភតែមួយដែលធ្វើអោយលោកច្រានចោលការរួបរួមជាមួយព្រះអង្គម្ចាស់នោះ គឺការខ្លាចព្រះអង្គម្ចាស់យកគណបក្សហ៊្វុនស៊ិនប៉ិចថ្មីដែលព្រះអង្គនឹងធ្វើជាប្រធានទៀតនោះ ទៅសហការជាមួយគណបក្សសម រង្ស៊ី៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ (1)
កូនមិនកាត់តាមឪ
ធម្មតាទេ ទឹកណាដែលត្រជាក់ត្រីតែងកុំ ។ សម្បីញុំជាក្មេងកើតពីម្សិលម្ងៃ ក៏ដឹងថាព្រះអង្គជាមនុស្ស និយាយមិនសូវទៀងត្រង់ហ្មានដែរ...។ បើព្រះអង្គជាមនុស្សបែបនឹង ហើយបើសិនព្រះអង្គរៀនក្នុងជាមួយញុំ ញុំនឹងសែបគប់មនុស្សរបៀបដូចគាត់ចឹងទេ។ មួយម៉ាត់ណាក៏យកសម្ដេចតាទួតមកជាមួយដែរ ប៉ុន្តែបើមើលទៅគាត់មិនជាកូន មិនកាត់តាមឪហ្មានទេ ។ អាណិតឪពុកផង ព្រះអង្គមានវព្រះជនចាស់វស្សាហើយព្រះឈួនទៀត កុំធ្វើឧ្យឪពុកពិបាកចិត្តច្រើន បាបណា ។
បំណងពីកូនក្មេងខ្មែរ
ប្រតិកម្មជុំវិញអត្ថបទនេះ