ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 27 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 27 តុលា 2012

ពុទ្ធសាសនិកជន​ភូមា​បញ្ចេញ​សំឡេង​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ពិភពលោក

ជន​រងគ្រោះ​ពី​អំពើ​ហិង្សា​សប្តាហ៍​នេះ នៅ​រ៉ាក់ឃីន ប្រទេស​ភូមា​
ជន​រងគ្រោះ​ពី​អំពើ​ហិង្សា​សប្តាហ៍​នេះ នៅ​រ៉ាក់ឃីន ប្រទេស​ភូមា​
REUTERS/Soe Zeya Tun

ដោយ អៀង សុខម៉ិញ

ដោយ​ហួស​ចិត្ត​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ជ្រុល​ហួស​ហេតុ​ពីសំណាក់​សហគមន៍​អន្តរជាតិ​ទាំងមូល ចំពោះ​សហគមន៍អ៊ីស្លាម​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា បណ្តា​ជន​ភូមា​អ្នក​កាន់​ពុទ្ធសាសនា នៅ រដ្ឋ​រ៉ាក់ឃីន បាន​សម្រេច​ចិត្ត​បំបែក​ទម្លាប់​ស្ងៀម​ស្ងាត់​ ជា​ប្រពៃណី​ បញ្ចេញ​កំហឹង​ ដំឡើង​សំឡេង​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពិភពលោក កុំ​ឱ្យ​ស្តាប់​តែ​ម្ខាង។

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ
 

27/10/2012

“យើង​​គ្មាន​សិទ្ធិ​និយាយ​ស្តីអ្វី​ទេ ! គ្មាន​មុខ​នៅ​​​​ឆាក​អន្តរជាតិ” ! នេះ​ជា​ការ​បរិហារ​របស់​អគ្គលេខាធិការ​គណបក្ស​អភិវឌ្ឍន៍​​ជាតិ​រ៉ាឃីន Oo Hla Saw។

 
​នៅ​ពេល​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង ដែល​ជា​ផ្លូវការ​ មាន​ស្លាប់យ៉ាង​ហោច​ណាស់ ១៥០​នាក់ គិត​ចាប់​ពី​ខែ​មិថុនាមក ផ្ទះ​សម្បែង​ វត្ត​អារាម​ពុទ្ធសាសនា​ត្រូវ​បំផ្លាញ ជន​ជាង​៧៥០០០នាក់ ភៀសខ្លួន​ពី​ភូមិ​ឋាន​ ទៅផ្តុំ​​នៅ​​ទីក្រុង។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​​ គិត​គូរ និង​ព្រួយ​បារម្ភ​ យក​ចិត្ត​ទុក​ដាក់​តែ​​លើ​ជីវិត​​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត បើ​គ្មាន​អំពើ​ហិង្សា​សហគមន៍​និង​ការ​ភៀសខ្លួន​ទេ នោះ​គេ​មិន​អាច​ហៅ​រ៉ូហ៊ីងយ៉ា​ថា​ជា​ជនជាតិ​ភាគតិច​នៅ​រ៉ាឃីន​បាន​ឡើយ ! នេះ​បើ​តាម​ការ​អះអាង​របស់​ប្រជារ៉ាក់ឃីន​ម្នាក់ ដែល​កំពុង​ភៀសខ្លួន​ពី​អំពើ​ហិង្សា​​នៅ​ក្រុង​ស៊ីតវ៉េ។
 
ដូច្នេះ​ដើម្បី​បំបែក​ភាព​ស្ងប់​ស្ងាត់ មធ្យោបាយ​មាន​តែ​មួយ គឺ​នាំ​គ្នា​ធ្វើ​បាតុកម្ម​។ បាតុកម្ម​កាលពី​សប្តាហ៍​មុន ​នាំ​មុខ​​​ដោយ​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ ជា​ការ​បង្ហាញ​អំពី​ទឹក​ចិត្ត​​របស់​ក្រុម​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​ ដែល​ត្រូវការ​បណ្តេញ​ពួកអ៊ីស្លាម ​ ​រ៉ូហ៊ីងយ៉ា ​ចេញ​ទឹកដី​រ៉ាក់ឃីន ពីភូមា!
 
រ៉ាក់ឃីន ជា​រដ្ឋ​ដ៏​ក្រីក្រ​បំផុត​ទីពីរ​​របស់​ភូមា (ភូមាដែល​ជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក​ស្រាប់​ទៅ​ហើយ​នោះ) មាន​ប្រជាជន​ជាង​៤៤%​រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ ប៉ុន្តែ​សហគមន៍​ពុទ្ធសាសនា​រ៉ាក់ឃីននេះ​ ដែល​រង​គ្រោះ​ពីរបប​ដឹកនាំ​ផ្តាច់​ការ​អស់​កន្លះ​សតវត្សរ៍ និង​ដែល​អាច​រួម​រស់​ដោយ​សុខសាន្ត​ជាមួយ​នឹង​ជាតិសាសន៍​ចម្រុះ​ដទៃ​ទៀត​បានទាំង​អស់ លើក​លែង​តែ​ពួក​រ៉ូហ៊ីងយ៉ា ដែល​ច្រើន​ជាពួក​ជ្រុល​និយម ត្រូវ​ត្រដរ​រស់​ដោយ​ខ្លួន​ឯង មិន​ដែល​បាន​ទទួល​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ពី​អន្តរជាតិ​ទេ។
 
ថ្វីដ្បិត​តែ​ជំនួយ​អង្គការ​សហប្រជាជាតិ គ្មាន​លក្ខណៈ​ប្រកាន់​ពូជសាសន៍ ជនជាតិ និង​សាសនា​ក៏​ពិត​មែន ប៉ុន្តែ​ប្រភព​ជំនួយ​មនុស្សធម៌​មួយ​បាន​ទទួលស្គាល់​ថា​ជំនួយ​មនុស្សធម៌​ មួយរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​សំដៅ​ជា​ពិសេស​ទៅ​ជួយ​តែ​សហគមន៍​រ៉ូហ៊ីយ៉ា។
 
គួរបញ្ជាក់ថា នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន មាន​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​រស់នៅ​ប្រមាណ ៨០ម៉ឺននាក់។ សហគមន៍​រ៉ូហ៊ីងយ៉ានេះ គឺ​ជា​អ្នក​​​កាន់​សាសនា​អ៊ីស្លាម ហើយ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ភូមា​ទទួលស្គាល់​ថា​ជាជនជាតិភាគតិច​ និង​ជា​ពលរដ្ឋ​ភូមា​ទេ៕

 

tags: ជនជាតិ​ភាគតិច - ភូមា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close