អានតួអត្ថបទ
ភូមា

អំពើ​ហិង្សា​សហគមន៍​កាន់​តែ​រាលដាល ពុទ្ធសាសានិកជន​ពីរ​នាក់​ចាប់​ខ្លួន

អំពើ​ហិង្សា​ប្រឆាំងនឹង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម បាន​រាល​ដាល​ដល់​រដ្ឋ​កាឈីន​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ ដែល​មាន​បណ្តា​ជន​ភាគ​ច្រើន​កាន់​សាសនា​គ្រិស្ត និង​ដែលពុំ​ធ្លាប់​មាន​ជម្លោះ​​ជាតិសាសាន៍​ដូច្នេះ​ទេ។ ក្នុង​អំពើ​ហិង្សា​នេះ មាន​អ្នក​កាន់​ព្រះពុទ្ធ​សាសានា​ពីរ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​សាក​សួរ​ចម្លើយ។

បុរស​ភូមា​កាន់​សាសនាអ៊ីស្លាម​នៅ​មុខ​ផ្ទះ​ដែល​ដុត​បំផ្លាញ​ដោយ​ក្រុម​អ្នក​ពុទ្ធ​សាសនា
បុរស​ភូមា​កាន់​សាសនាអ៊ីស្លាម​នៅ​មុខ​ផ្ទះ​ដែល​ដុត​បំផ្លាញ​ដោយ​ក្រុម​អ្នក​ពុទ្ធ​សាសនា © Reuters
ផ្សាយពាណិជ្ជកម្ម

“ប្រដាប់​ដោយ​កាំបិត ដំបង​ ក្រុម​ហ្វូង​មនុស្ស​ជិះ​ម៉ូតូ​ ប្រមាណ​៣០​នាក់ បាន​នាំគ្នា​ វាយ​ ដំ​លុក​លុយ​បំផ្លិចបំផ្លាញ​ ហាង​ទំនិញ​​អ៊ីស្លាម ក្រោម​ក្រសែ​ភ្នែក ​ ​​ភ័យ​ខ្លាច និង​អសមត្ថភាព​តទល់​​​​របស់​ម្ចាស់​ហាង​ជា​អ្នក​កាន់​សា​សនាអ៊ីស្លាម ដែល​បាន​ត្រឹម​ពួនមើល​ពី​ចម្ងាយ សំងំយក​សុខ​កាយ ​​!” នេះ​ជា​​សំដី​រៀប​រាប់​​​របស់​អ្នក​រកស៊ី​ភូមា​កាន់​សាសនា​អ៊ីស្លាម នៅ​ស្រុក​Hpakant ​នៃ​រដ្ឋ​កាឈីន។

 
បណ្តាជន​ភាគ​តិច​កាឈីន ជា​អ្នក​គ្រិស្តសាសនិកជន ប៉ុន្តែ​ដោយ​សារ​ធនធានធម្មជាតិ​​ត្បូង​ថ្ម​ក្រោម​ដី​ដ៏​សម្បូរ​បែប រដ្ឋ​កាឈីន​បានទាក់ទាញ​បណ្តាជន​ភូមា​គ្រប់​សហគមន៍ គ្រប់​ជនជាតិ និង​សាសនា​មក​រស់​នៅ ឬ​តាំងទី​រក​ស៊ី​ចិញ្ចឹមជីវិត។

រដ្ឋ​កាឈីន ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សន្ធោសន្ធៅ រវាង​កងទ័ព​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច កាឈីន អស់​រយៈ​ពេលជិត​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ មិន​ធ្លាប់​ជួប​ប្រទះ​​អំពើ​ហិង្សា​​សាសនា​​ទេ។ ប៉ុន្តែ​ ពេល​នេះ ពោល​គឺ​​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលម្ង៉ៃ​ សកម្មភាព​លួចបំផ្លិច​​បំផ្លាញប្រឆាំង​នឹង​​ផលប្រយោជន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​បាន​កើត​មាន​ឡើង រហូត​ជំរុញ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​ជា​អ្នក​កាន់​សាសនាព្រះពុទ្ធ មក​សួរ​ចម្លើយ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ប៉ូលិស​ភូមា នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយ​គូស​បញ្ជាក់​ថា កងកម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​​។

ប៉ុន្តែទោះ​ជា​យ៉ាង​ដូច្នេះក្តី​ ក៏​បណ្តា​ជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​កាឈីន នៅ​តែ​ភ័យ​ខ្លាច ព្រោះ​យល់​ថា​រដ្ឋាភិបាល​មិន​អាច​ធានារ៉ាប់​រង​សុវត្ថិភាព​ឱ្យ​បាន​ទាំង​ស្រុង ឯ​ចលនា​ស្អប់ខ្ពើម​អ្នក​កាន់​សាសនា​អ៊ីស្លាមហាក់​មាន​​​ឬសចាក់គល់​ចាក់​ចេញ​ក្នុង​ស្រទាប់​បណ្តា​ជនភូមាអ្នក​ពុទ្ធសាសនា។​ ​ ក្នុង​សប្តាហ៍​នេះ​​នៅ​ភាគ​កណ្តាល​ប្រទេស អំពើ​ហិង្សា​ប្រភេទ​នេះ​បាន​សម្លាប់​មនុស្ស​ម្នាក់។ ៤៣​នាក់​ កាលពី​ខែ​មីនា។ ហើយ​កាលពី​ឆ្នាំ​២០១២​ ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នក​ពុទ្ធសាសនា​​ និង​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ប្រមាណ​២០០​នាក់ និង​ជនភៀស​ខ្លួន​រាប់​សិប​ពាន់​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ