កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 17 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 17 តុលា 2012

ពលរដ្ឋ​រាប់សិប​ម៉ឺន​នាក់​ទទួល​ព្រះបរម​សព​សម្តេច​ឪ

ក្បួន​ដង្ហែព្រះ​សព​ នរោត្តម ​សីហនុ ពី​ព្រលាន​យន្ត​ហោះ​ ទៅ​កាន់​ព្រះ​រាជ​រាំង
ក្បួន​ដង្ហែព្រះ​សព​ នរោត្តម ​សីហនុ ពី​ព្រលាន​យន្ត​ហោះ​ ទៅ​កាន់​ព្រះ​រាជ​រាំង
© Reuters

ដោយ លាង ដឺលុច

ម៉ោង២និង៤៥នាទីរសៀលថ្ងៃពុធនេះ យន្តហោះពិសេស Air China បាន​ដឹក​ព្រះបរមសព​របស់​សម្តេចឪមកដល់ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​ដែល​មាន​នាម៉ឺន​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ជាច្រើនរយនាក់កំពុង​រង់ចាំ។ នៅលើ​ផ្លូវ​ថ្នល់​វិញ ចាប់​ពី​ច្រកចេញ​នៃ​​ព្រលានយន្ត​ហោះ មាន​ពលរដ្ឋ ដូនជី​ ព្រះសង្ឃ​រាប់​ម៉ឺននាក់​រួច​ទៅហើយ ដែល​បាន​ឈរ​សងខាងផ្លូវ​សហព័ន្ធ​រុស្ស៊ី។
នៅ​ឯព្រលាន​យន្ត​ហោះ​អន្តរជាតិ​នោះ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោកខៀវ កាញ្ញារីទ្ធ​បានថ្លែងប្រាប់​អ្នកកាសែត​ថា សម្តេចឪគឺ​ជា​អ្នកតំណាង​អោយ​ឯកភាព​ជាតិ។
 

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ
 

17/10/2012

 

ក្មេង ចាស់ ប្រុសស្រី សិស្ស​និស្សិត ពលរដ្ឋ​មន្ត្រី​រាជការបាន​មក​អង្គុយ​នៅ​លើ​មហាវិថី​សហព័ន្ធរុស្ស៊ី​តាំង​ពី​ម៉ោងជិត​២​រសៀល។ ពោល​គឺ​ប្រហែល​៤៥​នាទី​មុន​យន្តហោះ​ពិសេស​ Air China ដែល​ដឹក​ព្រះ​បរម​សព​របស់​អង្គ​សម្តេច​តា​មក​ដល់​ព្រលានយន្ត​ហោះ​ងអន្តរជាតិ​ភ្នំពេញ។ មិន​ខ្វល់​ពី​កំដៅព្រះអាទិត្យ​ដែល​ជះពីខាងលើ និង​កំដៅ​ដែល​ជះ​ពី​ថ្នល់​កៅស៊ូ​នោះ​ឡើយ​ ពលរដ្ឋ​ក្នុ​ងសម្លៀក​បំពាក់​កាន់ទុក្ខ ខ្មៅស មាន​ពាក់​បូខ្មៅ​លើ​លើ​អាវ អង្គុយ​ចាំ​ក្បួន​ហែរ​ព្រះបរមសព​យ៉ាង​អន្ទះសារ។ ដៃ​កាន់​ផ្កាឈូ អ្នកខ្លះ​កាន់​ព្រះឆាយាលក្ខសម្តេច​ឪ អ្នក​កាន់​ទង់​សាសនា អ្នកខ្លះ​ទៀត​កាន់​ទង់​ព្រះរាជវាំង។ ពួកគេ​សុទ្ធតែ​មាន​ទឹក​មុខ​ក្រៀមក្រំ និង​យំ​ខ្សឹកខ្សួល​យ៉ាង​ស្ងៀមស្ងាត់។

ទីនាំង​ដឹក​ព្រះ​បរមសព​សម្តេច​ឪ
©Reuters

 
នៅក្នុងទីលាន​ព្រលានយន្តហោះវិញ សមាជិក​រដ្ឋាភិបាល​សុទ្ធតែ​ពាក់​អាវកាក់សរ និងពាក់ប្រឡង់ដៃ​ពណ៌ខ្មៅ ឈ​និយាយគ្នា​តិចៗ​ នៅពីក្រោយ​កង​ត្រែទ័ព។ លោក ខៀវ កាញារីទ្ធ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​អះអាង​ថា ចំនួន​ប្រជាពលរដ្ឋ​មាន​ច្រើន​ហួស​ការ​គ្រោង​ទុក។
 
 
លោក ជា គាន អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​បាន​ពន្យល់​ប្រាប់​អំពី​សម្មានចិត្ត​របស់​ពលរដ្ឋដែល​មកចួលរួម​ដង្ហែ​ព្រះបរមសព​សម្តេច​ឪ​ដោយ​ឆន្ទៈស្មោះស្ម័គ្រ​យ៉ាងដូច្នេះ។
 
នៅ​តាម​ដងផ្លូវ​វិញ​ព្រះសង្ឃ​និង​ដូនជី​មាន​មិន​តិច​ឡើយ។ នៅ​ពេល​ក្បួនដង្ហែរព្រះបរមសព​​គ្រាន់​តែ​ចេញ​ពី​ព្រលានយន្តហោះ​ភ្លាម ការ​សូត្រ​ធម៌​បាន​បន្ទរ​ឡើង​ភ្លាម​ដែរ។ នៅពេល​នោះហើយ​ដែល​សំឡេង​យំ​ខ្សឹក​ខ្សួល​របស់​ពលរដ្ឋ ទាំងក្មេង​ទាំងចាស់​បាន​ចាប់ផ្តើម​ដែរ​នោះ។
 
ព្រះទីនាំងដឹក​ព្រះសព​ ជារថយន្ត​ដែល​មាន​រចនា​សត្វ​ហង្ស​ពណ៌មាន​ តាម​ពីក្រោយ​ដោយ​រថយន្ត​ដែល​មាន​ដឹក​ព្រះសង្ឃ​ដែល​សូត្រ​ធម៌​។ បន្ទាប់​មក​គឺ​ព្រះទីនាំង​របស់​ព្រះ​មហាក្សត្រ និង​សម្តេចម៉ែ ដែល​តាម​ពីក្រោយ​រថយន្ត​របស់​ថ្នាក់​ដឹកនាំ​កំពូល ដូចជា​ប្រធាន​រដ្ឋសភា និង​ប្រមុខ​រដ្ឋាភិបាល​ រាជវង្សានុវង្ស និង​រថយន្ត​មន្ត្រី​ជាន់ខ្ពស់​យ៉ាងវែង៕

 

tags: កម្ពុជា - នរោត្តម សីហនុ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close