កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 26 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 26 សីហា 2012

ដីទំនេរ​នៅ​ក្បែរ​ស្តាត​អូឡាំពិក​នឹងត្រូវ​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ទឹកប្រាក់​៤០០លាន​ដុល្លារ

អគារ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក
អគារ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក

ដោយ គី សុខលីម

ដី​ទំនេរ​នៅ​ក្បែរ​ស្តាត​អូឡាំពិក​នឹង​ត្រូវ​យក​ទៅ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែលមាន​តម្លៃ​ទឹកប្រាក់​៤០០​លានដុល្លារ​អាមេរិក។ គម្រោង​ដ៏​សម្បើម​នេះ​នឹង​ត្រូវ​ការ​រយៈពេល​៥​ឆ្នាំ​ ដើម្បី​លេចចេញ​ជា​រូបរាង​ជាស្ថាពរ។

សេចក្តី​រាយការណ៍​របស់​ គី សុខលីម ពី​ភ្នំពេញ
 

26/08/2012

 

ផ្ទៃដី​ទំនេរ​នៅ​ភាគ​ខាងត្បូង​និង​ខាងកើត​​ស្តាត​អូឡាំ​ពិក​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​នឹង​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ទំនើប​មួយ​នាពេល​អនាគត។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​​ផ្សព្វផ្សាយ​ដោយ​វិបសៃត៍​​សាលា​រាជធានី​ភ្នំពេញ​កាល​ពីពេល​ថ្មី​ៗ​កន្លងមក​នេះ។
 
ក្រុមហ៊ុន​អាណិកជន​ខ្មែរ OCIC ដែល​ជា​អ្នក​អភិវឌ្ឍ​កោះពេជ្រ​ដែរ​នោះ​ទទួល​បាន​សិទ្ធិ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​​​ដើម្បី​សាងសង់​សណ្ឋាគារ​៤០០​បន្ទប់ ​អគារ​ពាណិជ្ជកម្ម​ ៥៥​ជាន់ ផ្ទះ​អាជីវកម្ម​ខ្នាតតូច​ចំនួន​១៧០​ផ្ទះ ផ្សារ​ទំនើប និង​ខុន​ដូ​មួយ​ចំនួន​ផ្សេង​ទៀត​នៅលើផ្ទៃដី​ភាគ​ខាង​កើត​និង​ខាង​ត្បូង​ស្តាត​អូឡាំពិក។ គម្រោង​ដ៏​សម្បើម​នេះ​ត្រូវ​ការ​រយៈពេល​៥​ឆ្នាំ​និង​ចំណាយ​ថវិកា​ប្រមាណ​ជា​៤០០​លាន​ដុល្លារ​អាមេរិក។
 
លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ​ថា នេះជា​គម្រោង​ដែល​ឆ្លើយតប​ទៅនឹង​ដំណើរ​វិវឌ្ឍន៍​នៃ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ក្រុមហ៊ុន OCIC ទទួល​បាន​ការ​វិនិយោគ​នៅ​លើ​ផ្ទៃ​ដី​ទំនេរ​របស់​ស្តាត​អូឡាំពិក​មែន​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​កាតព្វកិច្ច​ជួស​ជុល​ស្តាត​អូឡាំពិក ​និង​សាងសង់​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំ​កម្ពុជា​នៅ​តំបន់​នោះ​ផង​ដែរ។ ក្រុមហ៊ុន OCIC ទទួល​បាន​សិទ្ធកាន់​កាប់​រយៈពេល​៩៩​ឆ្នាំ។
 
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​នៃ​ទីភ្នាក់ងារ​អចលនទ្រព្យ ប៊ុណ្ណារៀលធី​បាន​បញ្ជាក់​ប្រាប់​ថា ការ​វិនិយោគ​សាងសង់​នៅ​ក្នុង​តំបន់​នេះ​គឺ​ជា​ការ​វិនិយោគ​ត្រឹមត្រូវ​ពីព្រោះ​តំបន់​នេះ​គឺ​ជា​តំបន់​ចំ​កណ្តាល​ក្រុង​ភ្នំពេញ ​មាន​តម្រូវ​ការ​ច្រើន​។ ម៉្យាងវិញទៀត សំណង់​ទាំងអស់​នេះ​នឹង​ធ្វើ​អោយ​ទីក្រុង​កាន់តែ​មាន​សោភ័ណភាព​ឡើង។
 
បើ​យោង​តាម​ប្រភព​ពី​សាលារាជធានី​ភ្នំពេញ​ដដែល ស្តាត​អូឡាំពិក​ចាស់​នេះ​នឹង​រក្សា​អោយ​នៅ​ជាស្តាត​បុរាណ​ដដែល​។ ហើយ​​រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ស្តាត​ថ្មី​មួយ​ទៀត​​​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​ទីក្រុង​ភ្នំពេញ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ហើយ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជាក់ស្តែង​នា​សង្គម​បច្ចុប្បន្ន៕

 

tags: កម្ពុជា - សេដ្ឋកិច្ច - អចលនវត្ថុ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

ពួកពុករលួយគាំទ្រពួកពុករលួយដូចគ្នា

ពួកពុករលួយលក់សម្បត្តិជាឲ្យទៅឯកជនចេះតែគាំទ្រគ្នាគេយកលុយចែកគ្នា៕

គំរោងដើម្បីល្អមើល

ហេតុអ្វីបានជាអភិវត្តន៍ខុសពីតំបន់នេះមិនបាន ? គួរតែគិតថាសំណង់នេះជាបេតិកភណ្ឌ័ ប្រវត្តិសាស្ត្រ១

ដែរ ណា១ការសាងសង់សំណង់ខ្ពស់ ៗ កណ្តាលក្រុង វាធ្វើមានកំណើនមនុស្សច្រើនកាន់ចង្អៀត កកស្ទះ

ចរាចរ កានតែយ៉ាប់ ។ខំបង្អើតស្ថានសួគ៏នៃចក្ខុ តែជានរកនៃដួងចិត្ត.....

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close