លោកអូបាម៉ា មានប្រៀបជាងលោក រ៉ូមនី នៅក្នុងការតស៊ូមតិលើកទីពីរ

បីសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីចូលមកដល់ លោកបារ៉ាក់ អូបាម៉ា និងលោក មីត រ៉ូមនី បានជួបជជែកតស៊ូមតិ តាមកញ្ចក់ទូរទស្សន៍ ជាលើកពីរ នៅយប់ថ្ងៃអង្គារទី ១៦ តុលា។ ការជជែកដេញដោលគ្នា ដែលត្រូវបានតាមដានយ៉ាងល្អិតល្អន់បំផុត ដូចលើកទីមួយដែរ (កាលពី១៥ថ្ងៃ មុន) បានធ្វើឱ្យអ្នកធ្វើអត្ថាធិប្បាយភ្ញាក់ផ្អើលខ្លាំង។ ថ្វីដ្បិតតែ លើកនេះ លោកមីត រ៉ូមនី នៅតែមានភាពជំនឿជាក់ខ្លាំង តែលោកប្រធានាធិបតីផុតអាណត្តិ អូបាម៉ា ហាក់មុះមុតជាង។ ការតស៊ូមតិលើកនេះ ខុសស្រឡះពីលើកទីមួយ។
ទាំងទម្រង់ ទាំងអត្ថន័យ និងទាំងស្ទីស ខុសស្រឡះពីការតស៊ូមតិ នៅ Denver កាលពី១៥ថ្ងៃមុន។ ទម្រង់នៃការជជែកដេញដោលមួយទល់នឹងមួយ លើកនេះ គឺជា « Town hall Meeting » ដោយឆ្លើយនឹងសំណួររបស់ម្ខាស់ឆ្នោត ជ្រើសរើសដោយអ្នកកាសែត។ បេក្ខជនទាំងពីរឆ្លើយឆ្លងដោយផ្ទាល់ ទៅកាន់អ្នកបោះឆ្នោតមានវត្តមានក្នុងបន្ទប់ផ្សាយ ដូច្នេះការតស៊ូមតិនេះ មានទម្រង់ដូចគ្រូឆ្លើយនឹងសិស្ស។
ចំពោះស្ទីល វិញ លោកបារ៉ាក់ អូបាម៉ា និយាយក្នុងលក្ខណៈវាយលុកខ្លាំងជាងលើកមុន កុងកាច់ដៃគូ និងមានសកម្មភាព។ បេក្ខជនទាំងពីរ ជជែកគ្នាតឹងសរសែកខ្លាំងៗ លើសំណុំរឿង ឧស្សាហកម្មប្រេង យុទ្ធសាស្ត្រពន្ធដា ឬការវាយប្រហារស្ថានទូតអាមេរិក នៅបិនហ្កាហ្ស៊ីប្រទេសលីប៊ី ។
លើផ្នែកខ្លឹមសារនៃការជជែកដេញដោលវិញ បេក្ខជនទាំងពីរមិនសូវលើកឡើងអំពីចំណុចបច្ចេកទេស ដូច្នេះស្តាប់ទៅមិនសូវធុនលើកទីមួយ ម្នាក់ៗលើកឡើងពីទស្សនៈរបស់ខ្លួនលើសំណុំរឿងអន្តរជាតិ និងអនាគតសហរដ្ឋអាមេរិក។
ជាសរុប លោកអូបាម៉ា មានប្រៀបជាងលោកមីតរ៉ូមនី ដោយបង្ហាញកាយវិការវាយលុកខ្លាំង តែមិនបំពាន ឆ្លើយតបបានទៅនឹងសេចក្តីរង់ចាំរបស់បណ្តាជនអាមេរិក។ ប៉ុន្តែមិនអាចលើកដៃជ័យោបាននៅឡើយទេ ព្រោះបើតាមការស្ទង់មតិរបស់ទូរទស្សន៍ CNN មានបណ្តាជនអាមេរិកតែ ៤៦%ប៉ុណ្ណោះឱ្យលោកឈ្នះ ទល់នឹង៣៩%គាំទ្រលោកមីត រ៉ូមនី។ នៅសល់ការតស៊ូមតិលើកទីបី ជាលើកចុងក្រោយ នៅថ្ងៃចន្ទទី២១តុលា ជាអ្នកអារកាត់សម្រេច៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ (1)
2nd presidential debate--wining rate correction
Dear reporter,
Regarding to the winning rate of the 2nd presidential debate, you're right to write that Mitt Romney obtained 39% of winning rate in your news description, but you were mistaken to verbally report that Mitt Romney got 99% of winning rate for the 2nd debate.
It's just for constructive criticism.
Good luck!
ប្រតិកម្មជុំវិញអត្ថបទនេះ