លោកKurt Cambell នឹងជួបប្រមុខការទូតកម្ពុជាថ្ងៃសុក្រទី៣កុម្ភៈ

លោក Kurt Cambell ឧបការីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមកជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងរដ្ឋមន្ត្រីការបរទេសកម្ពុជានៅរសៀលថ្ងៃសុក្រទី៣កុម្ភៈ។ វត្តមានរបស់ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនៅកម្ពុជាកើតមានឡើងក្រោយ លោកឧបនាយករដ្ឋមន្ត្រី សុខ អានថ្លែងពីបំណងពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសអ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់ កំពុងទទួលទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុបនិងពិសេសអាមេរិកព្រមទាំងសម្ព័ន្ធភាពរបស់អាមេរិកជាច្រើនទៀត។
លោក Kurt Cambell ឧបការីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិកនឹងមកជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងរដ្ឋមន្ត្រីការបរទេសកម្ពុជានៅរសៀលថ្ងៃសុក្រទី៣កុម្ភៈ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង។ មន្ត្រីក្រសួងការបរទេសរូបនេះបញ្ជាក់ថាលោកមិនទាន់បានដឹងអំពីប្រធានលំអិតដែលភាគីទាំងពីរនឹងពិភាក្សានោះទេ។
ប៉ុន្តែថា បេសកកម្មទូតរបស់លោក Kurt Cambell នៅកម្ពុជានៅពេលនេះ ប្រហែលជាមិនគ្រាន់តែនិយាយអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីអាមេរិកកម្ពុជាធម្មតានោះដែរ។ វត្តមានលោកឧបការីរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក បានកើតឡើង ក្រោយពីលោកឧបនាយករដ្ឋមន្ត្រីសុខ អានថ្លែងអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋាភិបាលអ៊ីរ៉ង់។
កាលពីថ្ងៃទី២៦មករា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់មួយរួបបានមកជួបជាមួយលោកសុខ អាន ហើយភាគីទាំងពីរក៏បានរម្លឹកឡើងវិញអំពីកិច្ចព្រមព្រៀងមួយដែលជំរុញការពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យនានាជាច្រើន ដែលក្នុងនោះក៏មានវិស័យប្រេងនិងឧស្ម័នផងដែរ។
វត្តមានរបស់លោកKurt Cambell នៅកម្ពុជាគឺជាទម្ងន់មួយបន្ថែមទៀតទៅលើសេចក្តីថ្លែងការណ៍មួយរបស់លោកស្រី Hillary Clinton កាលពីសប្តាហ៍មុនដែលនិយាយអំពីការសហការគ្នារវាងអាមេរិក និងសម្ព័ន្ធភាពរបស់ខ្លួនដើម្បីដាក់សម្ពាធអោយអ៊ីរ៉ង់ចូលមកតុចរចាស្តីអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោកស្រី Clinton បន្តថាសហរដ្ឋអាមេរិករំពឹងថាសមាជិកអង្គការសហប្រជាជាតិទាំងអស់នឹងចូលរួមក្នុងអនុវត្តអោយបានម៉ត់ចត់នូវការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសូមអោយប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងនោះពិចារណាអោយបានល្អិតល្អន់លើផលប៉ះពាល់នៃច្បាប់ថ្មី របស់អាមេរិក នៅពេលដែលប្រទេសទាំងនោះបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ (1)
hi
this is my action of my country. usa dont want to know
ប្រតិកម្មជុំវិញអត្ថបទនេះ