អានតួអត្ថបទ
អង់គ្លេស

នាយករដ្ឋមន្ត្រី​អេកូស​​លា​លែង​ចេញពី​តំណែង​ ក្រោយ​ពី​​ខាង "No” ឈ្នះប្រជាមតិ

បន្ទាប់​ពី​បាន​ឃើញ​ជា​ផ្លូវការ​នូវ​លទ្ធផល​ប្រជាមតិ ថា​បណ្តា​ពល​រដ្ឋ​អេកូស​ភាគ​ច្រើន​ជ្រើសរើស​​មិន​ផ្តាច់​ខ្លួន​ចេញ ពី​អង់គ្លេស​ នាយករដ្ឋមន្ត្រី​អេកូស Alex Salmond អ្នក​ផ្តួចផ្តើម​ទាមទារ​ឯករាជ្យ​ បាន​លាលែង​ចេញ ពី​តំណែង។ ប៉ុន្តែ​នេះ​មិន​មែន​ជា​បរាជ័យ​សម្រាប់​​ក្រុម​អ្នក​ឯករាជ្យ​និយម​ឡើយ។ ​ប្រជាមតិថ្ងៃ​ទី​១៨កញ្ញា គឺ​ជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ការ​តស៊ូ​ថ្មីៗ​ទៀត។ ​

ក្រុម​អ្នក​រួបរួម​អង់គ្លេស​អបអរ​ជោគជ័យ​នៃ​ប្រជាមតិ​ថ្ងៃទី ១៨ កញ្ញា ២០១៤
ក្រុម​អ្នក​រួបរួម​អង់គ្លេស​អបអរ​ជោគជ័យ​នៃ​ប្រជាមតិ​ថ្ងៃទី ១៨ កញ្ញា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​ នយោបាយ សង្គម អឺរ៉ុប សុទ្ធ​សឹង​ជា​​មូលហេតុសំខាន់ៗ​ដែល​ជំរុញ​ឱ្យ​បណ្តា​ពលរដ្ឋ​អេកូស ឆ្លើយ​ "ទេ” ក្នុង​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ។ សេដ្ឋកិច្ច ! ក្នុង​ករណី​បាន​ឯករាជ្យ អេកូស​ត្រូវ​ប្រឈម​នឹង​បំណុល​ នឹង​វិសមភាព​ក្នុង​វិស័យ​ធនាគារ ​ប្រឈម​នឹង​ការ​បាត់​បង់​ភាព​ល្បី​ល្បាញ​ផ្នែក​ផលិត​ស្រាវីស្គី​ស្តុកឡិន។  រីឯ​​ធនធានធម្មជាតិ​​ប្រេង​​ក្រោម​ដី​​ ក៏​មិន​ប្រាកដ​ថា​អាច​ចិញ្ចឹម​ប្រទេស​រួចឬ​អត់។

 
លើ​ផ្នែក​នយោបាយ អេកូស​ជា​អ្នក​គាំទ្រ​អឺរ៉ុប មិន​ចង់​ចេញពី​អឺរ៉ុប​ដូច​អង់គ្លេស​របស់​លោក ដេវីត​ កាមឺរោន​ទេ។ ប៉ុន្តែ​ប្រសិន​បើ​អេកូស​មាន​ឯករាជ្យ ក្លាយ​ជា​រដ្ឋ​មួយ នោះ​មិន​ដឹង​ថា​តើ​ថ្ងៃណា​រដ្ឋ​អេកូស​​ចូល​ជា​សមាជិក​អឺរ៉ុប​បាន។ ថ្វី​បើ​បណ្តាជន​អេកូស​មាន​កំរិត​ជីវភាព​រស់​នៅខ្ពស់​ជាង​អង់គ្លេស​​មែន​ ប៉ុន្តែ​ក្រៅពី​មាន​ប្រេង អេកូស​ពឹង​ផ្អែក​លើ​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុង​ឡុងដ៍ ដើម្បី​ទ្រទ្រង់​ផ្នែក​សង្គម​ នឹង​គ្មាន​ឡើយ​សមត្ថភាព​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​នេះ​ទេ។

ជាចុងក្រោយ បណ្តា​ជន​អេកូស ៥៥,៣%​សុខ​ចិត្ត​បន្តរស់​នៅ​ជាមួយ​អង់គ្លេស។ ជាមួយ​នឹ​ង​លទ្ធផល​ដាច់ច្បាស់ៗ​ដូច្នេះ ផលវិបាក​ទីមួយ​សម្រាប់​អេកូស គឺ​លោក​ Alex Salmond បាន​ប្រកាស​លា​លែង​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​តំបន់​អេកូស​ផង និង​លា​លែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​ជាតិនិយម​អេកូស ចាប់​ពី​ខែ​វិច្ឆិកា។ “ខ្ញុំ​ជិត​បាន​បំពេញ​ពេលវេលា​ជា​អ្នក​ដឹកនាំ​ហើយ ប៉ុន្តែ​សម្រាប់​អេកូស ការ​ឃោសនានៅតែ​បន្ត​ និង​ក្តី​ស្រមៃ​​បាន​ឯករាជ្យ​មិន​រលាយ​ស្លាប់​ទេ” !

សេចក្តី​សម្រេចចិត្ត​របស់​លោក អាឡិច សាល់ម៉ុង  បាន​​បង្ក​បង្កើត​ភាព​ភ្ញាក់​ផ្អើល​! និង​គ្មាន​នរណា​គិត​​ស្មានសល់​សោះ ដោយ​ហេតុ​ថា​អ្វី​បើ​ខាង​អ្នក​ទាមទារ​ឯករាជ្យ​មិន​បានទទួល​ជ័យ​ជំនះ​ ប៉ុន្តែ​អេកូស​អាច​ទាញ​​បាន​ផល​ប្រយោជន៍​ខ្លាំង​ ពី​ការ​បោះឆ្នោត​ប្រជាមតិ​នេះ​។ លោក អាឡិច​សាល់ម៉ុង អាច​មាន​មោទនភាព ដោយ​បានធ្វើ​ឱ្យ​ជោគវាសនា​អេកូស​និង​អង់គ្លេស​ប្តូរ​ផ្លាស់​ មាន​​ស្វ័យភាពធំ​ជាង​មុន​ ! នេះ​បើ​តាម​ពាក្យ​សន្យា​របស់​រដ្ឋាភិបាល​កណ្តាល​ក្រុង​ឡុងដ៍។ តាមការពិត​អ្នក​ដែល​រង​ផល​វិបាក​ធ្ងន់ធ្ងរ​ខ្លាំង​គឺ​ខាង​លោកនាយក​រដ្ឋមន្រ្តី​អង់គ្លេស​ទេ ព្រោះ​ទន្ទឹម​នឹង​ការ​ធ្វើ​ខ្លួន​ជា​អ្នក​ស្រោច​ស្រង់​អង់គ្លេស​មិន​ឱ្យ​មានការ​ប្រេះ​ឆា ដល់​វេលា​ដែល​ត្រូវ​អនុវត្ត​ពាក្យ​សន្យា ​ផ្តល់​ស្វ័យភាព​ធំ​ជាង​មុន​ដល់​អេកូស ផ្តល់​ប្រាក់​ឧបត្ថម្ភ​ច្រើន​ជាង​មុន ​... តើ​លោក កាមឺរោន ​គោរព​សន្យា​បាន​ប៉ុណ្ណា ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ